ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោយពីក្រុមក្មេងស្ទាវ៣នាក់ បើក និងជិះរួមដំណើរ តាមរថយន្តមួយគ្រឿង ម៉ាក Hilander បានបង្កគ្រោះថ្នាក់ចរាចរណ៏ ដោយបើកប៉ះឡានមួយគ្រឿងនៅកោះពេជ្រ រួចជនបង្កបើករត់មកដល់រណសិរ្យ ក្បែរព្រះបុរមរាជវាំង ត្រូវបានជនរងគ្រោះតាមមកទាន់ហើយ ជនបង្កបើកបត់មកក្រោយវិញ (បំរុងរត់គេច) ក៏ប៉ះឡាន Vigo មួយគ្រឿងទៀត ។
ពេលនោះជនរងគ្រោះបាន វាយមកលើឡានជនបង្ក និងក្រុមក្មេងស្ទាវទាំង៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលផងដែរ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានទៅជួយអន្តរាគមន៏ ដោយឃាត់ខ្លួន ទាំងភាគីរថយន្តបង្ក និងភាគីរថយន្តរងគ្រោះយកទៅសួរនាំ រកខុសត្រូវ និងចាត់ការតាមនីតីវិធី៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល