CamNews

ព័ត៌មានជាតិ 

សម្ដេចតេជោ ព្រមានសុខ ប៊ុន ឱ្យចេញ មុខដោះស្រាយ តាមផ្លូវច្បាប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៥ នេះ បានព្រមាន ចំពោះលោកសុខ ប៊ុន ដែលបានប្រើអំពើ ហិង្សាដ៏ឃោរឃៅ ទៅលើអតីតពិធីការិនី ឯក សុជាតា ហៅសាសា ឱ្យចេញមុខដោះ ស្រាយតាមផ្លូវច្បាប់ ដែលសម្ដេចបានចាត់ ទុកថា ទង្វើដែលសុខ ប៊ុន បានធ្វើ វាជាឃោរឃៅព្រៃផ្សៃ ។

សូមបញ្ជាក់ថា មកដល់ពេលនេះ លោកសុខ ប៊ុន ត្រូវបានគេដឹងថា ទំនងជា កំពុងស្ថិតនៅប្រទេសសឹង្ហបុរី ហើយលោកនឹងចូលខ្លួនមកតុលាការនៅពេលខាងមុខ បន្ទាប់ពីកញ្ញា សាសា បានបដិសេធ ទទួលសំណងចំនួន១០ម៉ឺនដុល្លារ ។

នេះជាលើកទី២ហើយ ដែលថ្នាក់ដឹកនាំ កំពូលរដ្ឋាភិបាលបានព្រមាន ចំពោះលោកសុខ ប៊ុន បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យនគរបាលចាប់ខ្លួន ចំពោះការប្រព្រឹត្ដបទល្មើសរបស់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP