CamNews

គំនូរ-សិល្បៈ 

ទេពកោសល្យនៃការរចនារូបភាពលើគ្រឿងបរិភោគ

រូបភាពទាំងនេះគឺជាស្នាដៃរបស់លោក Christopher Boffoli អ្នកថតរូបដ៏ជំនាញម្នាក់នៅ
សហរដ្ឋអាមេរិច ដែលកើតឡើងពីគំនិតស្រម៉ៃរបស់លោក និយាយពីឆាកជីវិតមនុស្ស
ដែលមានរូបរាងតូចបំផុតបើធ្វើការប្រៀបធៀបជាមួយគ្រឿងឧបភោគបរិភោគ ដែល
លោកចង់ធ្វើការប្រៀបធៀបពីជីវិតរស់នៅរស់មនុស្ស ទៅនឹងមជ្ឈដ្ឋាន ជុំវិញ តើមាន
លក្ខណៈខុសគ្នាយ៉ាងដូចម្តេច ។ គំនិតនេះត្រូវបានចាប់ផ្តើមអនុវត្តន៍ តាំងពីឆ្នាំ 2007 មក
ម្លេះ ដែលជារៀងរាល់ថ្ងៃគាត់តែងតែទៅហាងលក់គ្រឿងឧបភោគបរិភោគ និងទិញរបស់
ទាំងនោះមកដើម្បីសិក្សាស្វែងយល់ និងរិះរកគំនិតប្លែកៗបន្ថែមទៀត ។

លោក Christopher Boffoli បានអោយដឹងថាដើម្បីបានរូបភាពមួយមានសោភ័ណភាពល្អ
ស្អាត លោកចំណាយពេលរាប់ម៉ោងក្នុងការតុបតែង និងថតរូបទាំងនោះ ។ លោកក៏បាន
បញ្ជាក់បន្ថែមផងដែរថាការប្រកបរបរជាអ្នកថតរូប គឺជាចំនង់ចំនូលចិត្តរបស់គាត់ ជា
ពិសេសការថតរូបរបៀបច្នៃប្រឌិតជាមួយរបស់ដែលអាចញ៉ាំបាន ព្រោះពេលដែលរួចរាល់
គាត់អាចញ៉ាំរបស់ទាំងនោះបានភ្លាមផងដែរ ។


(ប្រភពពី Telegraph)
ដោយ៖ រដ្ឋា

Tags: