ខ្សែភាពយន្ដភាគថៃរឿង “Roy Leh Marnya” ដែលចូលរួមសម្ដែងដោយលោក Pope Thanawat និងកញ្ញា Bella Ranee ត្រូវបានចាក់បញ្ចាំងជាមួយនឹងពិន្ទុវាយតម្លៃខ្ពស់កាលពីយប់ម៉ិញ ។
ភាគទី១ នៃខ្សែភាពយន្ដ “Roy Leh Marnya” ទទួលបានពិន្ទុវាយតម្លៃ ៣.១ % ។ ម្យ៉ាងទៀតខ្សែភាពយន្ដភាគនេះ ជាប់ចំណាត់ថ្នាក់លេខ នៅលើបណ្ដាញ Twitter នៅក្នុងប្រទេសថៃកាលពីម្សិលម៉ិញ ។
ទន្ទឹមនឹងគ្នានេះ ខ្សែភាពយន្ដភាគរឿង “Fah Mee Tawan” របស់ស្ថានីយ៍ទូរទស្សន៍ Thai Channel 7 ដែលចូលរួមសម្ដែងដោយលោក Donut Phattharapon និងកញ្ញា Prapye Ramida ទទួលបានពិន្ទុវាយតម្លៃជាប់កំណត់ត្រា ៣.៨ % ។
ខ្សែភាពយន្ដភាគរឿង “Pleng Ruk Chao Phraya” របស់ស្ថានីយ៍ទូរទស្សន៍ ONE 31 ដែលសម្ដែងដោយលោក Ter Chantavit និងកញ្ញា Maprang Alrisa ទទួលបានពិន្ទុវាតម្លៃ ២.០ % ។ ចំណែកឯ ខ្សែភាពយន្ដភាគរឿង “Baan Sao Sod” របស់ស្ថានីយ៍ទូរទស្សន៍ GMM 25 ដែលសម្ដែងដោយលោក Kao Jirayu និងកញ្ញា Mook Worranit ទទួលបានពិន្ទុវាយតម្លៃ ០.៣% ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate