ភ្នំពេញ ៖ យោងតាមការបង្ហោះរបស់ ផែង វណ្ណៈ បានឲ្យដឹងថា មេធាវីរបស់លោកបណ្ឌិត ស៊ុយ សារ៉េត បានធ្វើការដាក់ពាក្យបណ្ដឹងទាមទារសំណងក្បែរ ៣០ម៉ឺនដុល្លារ ក្រោយប្រើប្រាស់អំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ ។
គួរបញ្ជាក់ឲ្យដឹងថា ពេលនេះ លោកបណ្ឌិត ស៊ុយ សារ៉េត ដែលត្រូវបានគេស្គាល់ថា ជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យកម្ពុជា ពេលនេះបានរួចផុតពីសេចក្តីស្លាប់ហើយ ប៉ុន្តែលោកត្រូវបានខាងមន្ទីរពេទ្យតម្រូវឲ្យសម្រាកព្យាបាលបន្ត ព្រោះត្រូវរបួសធ្ងន់ត្រូវមាត់ និងធ្មេញ ៕
ដោយ ៖ គន្ធា