CamNews

តារា 

Justin Bieber និង Selena ទៅកំសាន្តនៅ Hawaii

បន្ទាប់ពីបង្ហាញនូវការអោបថើបជាសាធារណៈនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Billboard
នៅរាត្រីថ្ងៃទី 22ខែ ឧសភា កន្លងទៅ ម្ចាស់បទ 'Baby' គឺ Justin Biebert និងគូរស្នេហ៍របស់
ខ្លួន នាង Selena បានណាត់គ្នាទៅកំសាន្តនៅកោះ Hawaii ដើម្បីជាការអបអរសារទចំពោះ
ជ័យលាភីរបស់ខ្លួននៅក្នុងពិធីប្រគល់ពានរង្វាន់ Billboard ផងដែរ ។


Justin Biebert និងនាង Selena បានទៅងូតទឹកសមុទ្រនៅឯ Maui នៃកោះ ហាវ៉ៃ កាលពី
ថ្ងៃទី 23/05/2011

Justin Biebert ទៅកំសាន្តកោះ ហាវ៉ៃ ជាមួយមិត្តស្រី បន្ទាប់ពីទទួលបានជ័យលាភីពាន
រង្វាន់ចំនួន 6 ក្នុងកម្មវិធី Billboard នៅរដ្ឋ Los Angeles ។







ការកាន់ដៃគ្នាប្រកបដោយមនោសញ្ចេតនាពេលព្រឹកព្រលឹមនៅព្រលានយន្តហោះ
កោះ ហាវ៉ៃ ។



មួយរយៈពេលថ្មីៗនេះសង្កេតឃើញថាគូរស្នេហ៍មួយគូរនេះពុំសូវមានការខ្មាសអៀនច្រើន
ដូចមុនទៀតហើយចំពោះការបង្ហាញភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នានៅចំពោះមុខមហាជន
ទូទៅ ផ្ទុយទៅវិញពួកគេបានបង្ហាញនូវមនោសញ្ចេតនាយ៉ាងផ្អែមល្ហែមរវាងគ្នានិងគ្នាគ្រប់
ពេលដែលពួកគេបាននៅជាមួយគ្នា ៕

(ប្រភពពី Splash, Bauer)
ដោយ ៖ រដ្ឋា

Tags: