CamNews

តារា 

តារាម៉ូដែលរបស់ចិន កញ្ញា Ai Weiwie អាយុ 22ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារធ្វើការហួសកំលាំង


តារាម៉ូដែលរបស់ចិន កញ្ញា Ai Weiwie បានស្លាប់បាត់បង់ជីវិតដោយសារធ្វើការហួសកំលាំង
ហេតុការណ៏ នេះបានកើតឡើងនៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2011 ដែលការស្លាប់របស់បង្ហាញ អោយឃើញពីការយកចិត្ត ទុកដាក់ចំពោះបញ្ហាសុខភាពចៀស​ជាងការខំប្រឹងធ្វើការរហូត​ដល់បាត់បង់ជីវិតដូច្នេះ។


កញ្ញា Ai Weiwie មិនត្រឹមតែជាតារាម៉ូដែល ប៉ុណ្ណោះទេតែនាងក៏ជាអគ្គនាយករងរបស់ក្រុមហ៊ុន​សារព័ត៌មាន ឯកជនមួយផងដែរ។ ហើយរូបនាងជាប់ឈ្មោះជា �Football Baby� សំរាប់យុទ្ធសាស្រ្ត​ផ្សព្វផ្សាយកីឡាបាល់ ទាត់ពិភពលោក �FIFA World Cup 2010� ដែលធ្វើអោយរូបនាងមានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ហើយរូបរបស់ នាងក៏ត្រូវបាន គេយកទៅដាក់នៅគេហទំព័រ Game Online ផងដែរ។


សូមបញ្ជាក់ថាកញ្ញា Ai Weiwie បានស្លាប់បាត់បង់ជីវិតនៅក្នុងអាយុ 22ឆ្នាំហើយរូបនាងបាន​ឈានជើងចូលក្នុងវិស័យសិល្បៈនៅពេលដែលរូបនាងមានអាយុ16ឆ្នាំនិងក្លាយជាតារាម៉ូដែល
នៅឆ្នាំ2006។នាងត្រូវបានគេនិយាយថាជាអ្នកដែលធ្វើការមិនសូវយកចិត្តទុកដាក់ចំពោះបញ្ហា​សុខភាពរបស់ខ្លួនឯងឡើយ។ ការធ្វើការរំលងអាត្រាធគឺជារឿងធម្មតាសំរាប់រូបនាង
ហើយពេលខ្លះនាងធ្វើការ3ថ្ងៃ3យប់ជាប់គ្នាដោយមិនសំរាកទាល់តែសោះក៏មានហើយ
ញ៉ាំអាហារតិចតួច។ ហើយកាលពីសប្តាហ៍មុន មុនពេលដែលរូបនាងបានស្លាប់ រូបនាងបាន
ដួលសន្លប់ហើយត្រូវបាន​បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយបានពិនិត្យឃើញថា
នាងមានជំងឺ ឈាមស ស៊ីឈាមក្រហម។ ទោះបីជារូបនាងបានដឹងពីអាការៈជំងឺរបស់ខ្លួន
ក៏ដោយ ក៏នាងនៅតែបន្តមកធ្វើការដូចធម្មតាហើយលាក់ទុកការឈឺចាប់នៅក្នុងខ្លួនមិន
អោយអ្នកណាដឹងឡើយ។


ការស្លាប់របស់កញ្ញា Ai Weiwie គឺជាការរំលឹកដាសតឿនមួយដ៏ល្អអោយមនុស្សគ្រប់រូបគប្បីយកចិត្ត​ទុកដាក់ចំពោះសុខភាព ចៀសជាងអ្វីៗទាំងអស់ព្រោះប្រសិនបើអ្នកមានបញ្ហាសុខភាពអ្នកមិនអាច​ធ្វើអ្វីបានឡើយ។

Tags: