CamNews

តារា 

បុរសសង្ហា លោក Fluke jira ប្រកាសរៀបការជាមួយមិត្តស្រី សំខាន់នាងស្អាត មុខដូចកូនកាត់ជាគ្នាម៉ង

ព័ត៌មានកំសាន្ត ៖ កាលពីឆ្នាំមុនធ្លាប់លេចលឺដំណឹងថា លោក Fluke Jira Danbawornkiat គ្រោងនឹងចង់រៀបការជាមួយនិងមិត្តស្រីព្រោះស្រលាញ់គ្នាខ្លាំងពេក ប៉ុន្តែមួយរយៈក៏បាត់ទៅវិញ ព្រោះឲ្យមហាជនកើតមានចម្ងល់ជាខ្លាំងណាស់ ។ 

ប៉ុន្តែលើកនេះមិនមែនជាពាក្យចចាមអារាមទៀតទេ ព្រោះគេហទំព័រផ្លូវការរបស់ប្រទេសបានចុះផ្សាយថា តារាសម្តែងថៃ លោក Fluke Jira Danbawornkiat បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតថា លោកនឹងរៀបការជាមួយនិងមិត្តស្រី នៅថ្ងៃទី​ ០៣ ខែវិច្ឆិកា នាពេលខាងមុននេះ នៅក្នុងប្រទេសថៃតែម្តង ។ រីឯថ្លៃបណ្ណាការគឺយកថ្លៃសមរម្យទេ ព្រោះខាងស្រីបានអះអាងថា នឹងយកលុយថ្លៃបណ្ណាការដើម្បីទិញផ្ទះសម្រាប់យកទាំងពីរវិញដដែល ​។ 

លោក Fluke Jira Danbawornkiat បានបន្តទៀតថា នៅថ្ងៃទី​ ០៣ ខែវិច្ឆិកា គឺជាថ្ងៃដែលហោរាសាស្រ្តត្រូវបានទាយថា គឺជាពេលវេលាល្អសម្រាប់ពួកយើងទាំងពីរ ហើយខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង ព្រោះរង់ចាំពេលវេលានេះជាយូរណាស់មកហើយ ៕












ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ gossipstar