CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនបុរសលក់កាហ្វេម្នាក់ ក្រោយចូលអុកឡុក នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់ផ្សារដើមថ្កូវ

(ភ្នំពេញ)៖ បុរសលក់កាហ្វេម្នាក់ ក្រោយចូលអុកឡុកនៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់ផ្សារដើមថ្កូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ។

មន្ដ្រីនគរបាលបានឲ្យដឹងថា ​បុរសដែលបានឃាត់ខ្លួននេះ ឈ្មោះ សុខ សុផល អាយុ ៤៥ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅផ្ទះជួលលេខ៣៨ ផ្លូវលេខ៤៨៨ ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារដើមថ្កូវ បានចូលទៅអុកឡុក ការិយាល័យចុះឈ្មោះបោះឆ្នោត ដោយមានស្ថានភាពស្រវឹងជោគជាំ។

ក្រោយពេលឃាត់ខ្លួន បុរសបង្កត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីចាត់ការបន្ដ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh