CamNews

តារា 

ក្រោយផ្ទុះរឿងរ៉ាវ កញ្ញា ពេជ្រ សូលីកា មានផ្ទៃពោះ ស្រាប់តែកញ្ញាបានបង្ហោះសារមួយឃ្លាថា….

ប្រិយមិត្តអ្នកលេងបណ្តាសង្គម​ ហ្វេស ប៊ុក និង Instagram ប្រាកដជាដឹងហើយ រវាងស្នេហាកញ្ញា ពេជ្រ សូលីកា ជាមួយនឹងគូរដណ្តឹងបានភ្ជាប់ពាក្យគ្នារួចមកហើយ ។

ដោយ​ឡែកថ្មីៗនេះ មានការផ្ទុះរឿងរ៉ាវ ដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីបានដឹងថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា កំពុងពរពោះកូនក្នុងផ្ទៃហើយ ធ្វើឲ្យហ្វេនៗសឹងតែមិនចង់ជឿ។

យ៉ាងណាមិញ បន្ទាប់ពីលេចលឺដំណឹងនេះភ្លាម មានមហាជនខ្លះបានហួសចិត្ត រិះគុន ហើយអ្នកខ្លះចូលរួមអបអរសាទរ ចំពោះនាងផងដែរ។  

ក្រោយឃើញបែបនេះហើយ កញ្ញា ពេជ្រ សូលីកា​ បានបង្ហោះសារមួយឃ្លា៖

«ថ្ងៃសប្បាយ ថ្ងៃលាភ ខន្តីជាមួយពពួកចាំជាន់ពន្លិចគេ ចាំមើលតែគេខុស តែមិនដែលបើកភ្នែកមើលពីខ្លួនឯង ល្អគ្រប់១០សិនទៅ ឈរឆ្លុះកញ្ចក់មើលខ្លួនឯងថា ល្អលើសគេកម្រិតណា កុំរបៀបចេះតែសរសេរ មានមាត់ចេះតែនិយាយ មានខួរកុំចេះតែគិត រឿងគ្មានប្រយោជន៍ពេក»។