CamNews

រូបភាព 

បេក្ខភាពក្មេងតូចៗ ដើរតួពិសេស ជាអ្នកជួយសង្គ្រោះអាយុជីវិត មកពីជុំវិញ ពិភពលោក

ព័ត៌មានរូបភាព ៖ ជាការពិត ក្មេងៗមិនទាន់គ្រប់អាយុ បើទោះជាគេមិនទាន់បានដឹងក្តីយ៉ាង
ណាក៏ដោយ​ តែពេលខ្លះនោះ គេក៏អាចដើរតួជាបុគ្គលមួយដែលអាចជួយលោកអ្នកបានដែរ
បើសិនណាពិតជាមានរឿងអាសន្ន បានកើតឡើងមែននោះ ។  តួយ៉ាង អត្ថបទសារព័ត៌មាន
រូបភាពខាងក្រោមនេះ  នឹងឆ្លុះបញ្ជាំងពីក្រុមក្មេងៗ  មួយចំនួនមកពីជុំវិញពិភពលោក ដែល
មានសមត្តភាពពិសេស     ជួយសង្គ្រោះក្រុមមនុស្ស  ដែលនៅជុំវិញខ្លួនពួកគេ  ខណៈពេល
ដែលមានរឿងអាសន្ននោះ  ។  ដូច្នេះ ដើម្បីកុំអោយទន្ទឹងរង់ចាំយូរ    មានតែធ្វើការតាមដាន
ទស្សនាបណ្តារូបភាព  ដែលមានជាបន្តបន្ទាប់នៅខាងក្រោម  ស្តីពី  ក្រុមក្មេងៗ ដើរតួជាមិត្ត
ដ៏ល្អជាទីបំផុត ជួយសង្គ្រោះពីហានិភ័យ ក៏ដូចជាសេចក្តីស្លាប់ផ្សេងៗ ដែលមានដូចតទៅ៖


ក្មេងប្រុសចិត្តហ៊ានខ្លា ឈ្មោះ Temar Boggs   មកពីក្រុង Temar Boggs រដ្ឋ  Pennsylvania
សហរដ្ឋអាមេរិក      បានសម្រេចចិត្តចេញទៅរកក្មេងស្រី  ដែលត្រូវបានគេចាប់ពង្រត់រហូត
ទាល់តែបានសម្រេច បន្ទាប់ពីក្រុមឧក្រិដ្ឋជន បានសម្រេចចិត្តទម្លាក់ក្មេងស្រីតូចនោះចេញ
ពីឡានវិញ បន្ទាប់ពីបានឃើញ
Temar Boggs  កៀកជិត តាមដានរហូត ។  គួររំឭកផងដែរ
ថា Temar Boggs  ធ្វើការតាមរកក្រុមឧក្រិដ្ឋជន  ដែលជិះលើឡានទាំងនោះ  ឃើញនៅក្នុង
តំបន់ ខណៈយុទ្ធនាការមួយនេះ ក្រុមមន្រ្តីប៉ូលីស ទទួលបរាជ័យបាត់ទៅហើយ ។


បងប្អូនស្រីពីរនាក់ ឈ្មោះ Hannah   និង  Halyee Smith បានជួយសង្គ្រោះឪពុករបស់ខ្លួនពី
ខាងក្រោមត្រាក់ទ័រ ទម្ងន់ជាង ១,៥​    តោននៅឯសួនច្បារក្រោយផ្ទះ  បន្ទាប់ពីត្រាក់ទ័រមួយ
គ្រឿងនោះ    បានក្រឡាប់កិនបុរសជាឪពុក  ណៈកំពុងតែបើកវា    អូសទាញដើមឈើដ៏ធំ
មួយដើម។


បន្ទាប់ពីបានឃើញផ្សែង    ក៏ដូចជាការឆេះឡើង   ចេញពីផ្ទះបាយនោះ  ក្មេងប្រុសវ័យ ៥ ឆ្នាំ
ឈ្មោះ Mohd Syawal  Mohd Shukri  បានក្រសោបអោបប្អូនប្រុសខ្លួនវ័យ ៤ ឆ្នាំ   ទៅរកកិច្ច
អន្តរាគមន៍ និងកន្លែងមានសុវត្ថិភាព។ ករណីមួយនេះ កើតនៅឯប្រទេសម៉ាឡេស៊ី ។


វាគឺជាថ្ងៃល្អមួយ នៅក្នុងការដើរលេងកំសាន្តជាគ្រួសារ តែដឹងអីថា វាគឺជាថ្ងៃអកុសលទៅវិញ
ចំពោះក្រុមគ្រួសារមួយនេះ    ព្រោះទូករបស់ពួកគេ  បានក្រឡាប់លិចនៅឯកណ្តាលបឹងមួយ
កន្លែង ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ក្នុងនោះ មានសមាជិក ៤ នាក់ ឪពុកម្តាយ និងកូន
ស្រីតូចច័យទើបតែ ៩ ខែបានតោងអណ្តែត ខណៈ  Logan Snyder វ័យ  ១៤ ឆ្នាំ បានហែល
ទឹកជាង ១ គីឡូមែត្រ ឈប់សម្រាកដល់ទៅ៤ដង ហែលឡើងគោក  ដើម្បីរកជំនួយ ជាលទ្ធ
ផលពួកគេត្រូវបានជួយសង្គ្រោះ។


យុវតីម្នាក់     បានជួយសង្គ្រោះដោយទាញប្អូនស្រីរបស់ខ្លួន ​ ចេញពីរថយន្តកំពុងតែឆាបឆេះ
ក្រោយជួបឧបទ្ទេវហេតុកាលពីពេលកន្លងទៅ នៅឯរដ្ឋ Indiana សហរដ្ឋអាមេរិក៕

*ព័ត៌មានរូបភាព មួយចំនួនផ្សេងទៀត  ដែលទទួលបានការពេញនិយមពីមិត្តអ្នកអាន មាន
នៅខាងក្រោម ៖

- តោះទៅទស្សនា    ការដាក់កាងរថយន្ត  អាក្រក់ៗបំផុត  ដែលទទួលបានការរិះគន់ យ៉ាង
ចាស់ដៃ មកពីជុំវិញពិភពលោក

- ហេតុផលចម្បងៗ ដែលនារីបរទេស មិនពេញចិត្តនឹងបុរសជប៉ុន
- តោះក្រឡេកមើល បណ្តាតារាស្រីចិន ស៊ិចៗស៊ី និងមានសម្រស់ស្រស់ ស្អាតបំផុត
- បណ្តារូបភាព គ្រោះធម្មជាតិថតចំពេល ដ៏គួរអោយរន្ធត់ និង ព្រឺក្បាលជាទីបំផុត

ដោយ ៖ ពិសី
ប្រភព ៖ online