CamNews

តារា 

តារាភាពយន្តដ៏ល្បីលោក ឈិនឡុង និងនាង Vicki Zhao អាចនឹងជាប់គុក

បច្ចុប្បន្នប្រយោគសំនួរមួយឃ្លាដែលបានសួរថា តើតារាល្បីៗថតផ្សាយពាណិជ្ជកម្មអោយ
ផលិតផលនានា ត្រូវមានទំនួលខុសត្រូវ រឺក៏អត់? បានក្លាយជាសំនួរយ៉ាងសំខាន់នៅក្នុង
កំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ដោយឡែកនៅក្នុងប្រទេសចិន ច្បាប់នៃការផ្សព្វផ្សាយ
ពាណិជ្ជកម្មត្រូវបានរដ្ឋាភិបាលកំពុងតែធ្វើការត្រួតពិនិត្យ ប្រសិនបើច្បាប់នេះត្រូវបាន
អនុម័ត នោះទំនួលខុសត្រូវរបស់តារាទាំងឡាយពិតជាមិនតូចឡើយ ។


នាង Carina Lau ក្នុងឈុតផ្សាយពាណិជ្ជកម្មអោយផលិតផលសំអាងមួយប្រភេទ

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រភពផ្តល់ពត៌មានរបស់ចិនតែងតែបានផ្តល់ និង លើកឡើងពី
ផលិតផលផ្សេងៗដែលបានបង្កអោយមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជា
រឿយៗ ។ កាលពីឆ្នាំ 2008 អតិថិជនជាច្រើនបានត្អូញត្អែចំពោះផលិតផលសំរករាងមួយ
ប្រភេទម៉ាក Marie France Bodyline ដែលមានតារាស្រី នាង Zhao ជាតួអង្គតំណាងអោយ
ផលិតផលនោះ ។ អតិថិជនទាំងនោះបានអោយដឹងថា ដោយហេតុតែចង់បន្ថយទំងន់បាន
1,5គីឡូក្រាម ក្នុងរយៈពេល មួយខែអោយដូចក្នុងការផ្សព្វផ្សាយ ពួកគេមិនស្តាយប្រាក់
ឡើយបាននាំគ្នាមកជៀវគ្រប់ៗគ្នា តែលទ្ធផលដែលពួកគេទទួលបានគឺ ការឈឺសន្លាក់ដៃ
ជើង ឈឺខ្នង ចង្កេះ និងជំងឺមួយចំនួនផ្សេងទៀត ។

អតិថិជនមានអាការឈឺឆ្អឹងឆ្អែង សន្លាក់ឆ្អឹងក្រោយពេលប្រើផលិតផលសំរកទំងន់ដែល
ផ្សព្វផ្សាយដោយតារាដ៏ល្បីគឺនាង Vicki Zhao ដែលប្រិយមិត្តស្គាល់ថាគឺជា ចាវ វ៉ី ។



នាង Deng Jie ផ្សព្វផ្សាយអោយផលិតផលទឹកដោះគោសំរាប់ទារករបស់ Sanlu Group

ព្រឹត្តិការណ៍កុមារបីនាក់បានស្លាប់ និងទារក 1253នាក់ត្រូវនាំយកទៅវះគ្រោះតំរងនោមនៅ
មន្ទីរពេទ្យ គឺនៅបន្ទាប់ពីទារកទាំងនោះបានញ៉ាំទឹកដោះគោដែលមានផ្ទុកជាតិពុល
Melamine ដែលជាផលិតផលរបស់ក្រុមហ៊ុន Sanlu Group កំពុងតែធ្វើអោយមានមតិជាច្រើន
ខឹងយ៉ាងខ្លាំង ។ ពួគគេបានធ្វើការចោទប្រកាន់ និង ប្តឹងចំពោះនាង Deng Jie ព្រោះនាងគឺជា
អ្នកជំនួសមុខអោយ Sanlu Group រយៈពេលយូរឆ្នាំ ។

ផលិតផលសាប៊ូកក់សក់មួយប្រភេទដែលជាផលិតផលរបស់ក្រុមហ៊ុន Ba Wang បានធ្វើ
អោយអតិថិជនប្រឈមនឹងជំងឺមហារីក ដែលផ្ទុយពីការផ្សាយពាណិជ្ជកម្មដែលថាសាប៊ូនេះ
មានធាតុផ្សុំឡើងពីឱសថបុរាណចិនដែលនឹងមានផលល្អចំពោះសក់ក្បាលគឺទទួលបាន
សក់មានពណ៌ខ្មៅរលើប ទន់ និងមានទំងន់ជាដើម ដែលផលិតផលនេះមានតារាភាពយន្ត
ដ៏ល្បីពីររូបធ្វើជាតំណាងអោយផលិតផលគឺលោក Jackie Chan ដែលប្រិយមិត្តស្គាល់ច្បាស់
គឺលោក ឈិនឡុង និងនាង Wong Fei ជាអ្នកទទួលភារកិច្ចផ្សព្វផ្សាយជូនដល់អតិថិជន ។


ឈិនឡុង និងនាង Wong Fei ផ្សព្វផ្សាយផលិតផលសាប៊ូមានផ្ទុកសារធាតុបង្កអោយកើត
ជំងឺមហារីក ។
តាមច្បាប់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មអោយផលិតផលដែលមានគ្រោះថ្នាក់ រឺក៏មាន
គុណភាពអន់ តារាទាំងនោះត្រូវទទួលខុសត្រូវចំពោះច្បាប់ ក្នុងករណីផលិតផលដែលធ្វើ
អោយអ្នកប្រើប្រាស់បានការរងគ្រោះ ខាតបង់ទ្រព្យសម្បត្តិ រឺក៏ជះឥទ្ធិពលចំពោះជីវភាព
រស់នៅ តារារឺអ្នកតំណាងផ្សព្វផ្សាយទាំងនោះនឹងត្រូវមានទោសរហូតជាប់គក់ក៏មានដែរ ។

នៅលើពីភពលោកមានប្រទេសមួយចំនួនបានកំរិតទោសយ៉ាងធ្ងន់ចំពោះតារា រឺអ្នកតំណាង
ផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយផលិតផលក្លែងក្លាយ រឺខូចគុណភាព មានដូច
ជាប្រទេស បារាំង សហរដ្ឋអាមេរិច កាណាដា ជាដើម...៕
ប្រភពពី (Megafun)
ដោយ៖ រដ្ឋា

Tags: