CamNews

គំនូរ-សិល្បៈ 

ស្នាដៃដ៏អស្ចារ្យនៃរូបគំនូរ 3D នៅតាមទ្រូងផ្លូវ

នៅក្នុងសម័យកាលនៃសកលភាវូបនីយកម្ម បច្ចុប្បន្នមិនត្រឹមតែប្រព័ន្ធបច្ចេកវិទ្យាទេ
ដែលមានការរីកចំរើននោះ យើងសង្កេតឃើញថាស្ទើរតែគ្រប់វិស័យសុទ្ធតែមានការ
រីកចំរើនទាំងអស់ ។ ​ការរីកចំរើនទាំងនោះគឺរួមផ្សំគ្នាជាច្រើនទាំងផ្នែកចំនេះដឹង គំនិត
ច្នៃប្រឌិតនិងសំភារៈ ប្រកបដោយទស្សនៈវិស័យ ។ ដោយឡែកលោក Kurt Wenner
មកពី រដ្ឋ Michigan នៃសហរដ្ឋអាមេរិច គាត់គឺជាវិចិត្រករដ៏ល្បីម្នាក់ដែលមានគំនិតច្នៃ
ប្រឌិតដ៏សំបូរបែប ហើយខាងក្រោមនេះគឺជាស្នាដៃដ៏អស្ចារ្យមួយរបស់គាត់ដែលគាត់
មានគំនិតគូរជាផ្ទាំងគំនូរដែលមានទំរង់ជាគំនូរប្រភេទ 3D នៅតាមទ្រូងផ្លូវនានាដោយ
ទទួលបានការទាក់ទាញយ៉ាងខ្លាំងបំផុត ។ តាមរយៈស្នាដៃរបស់គាត់គឺបញ្ជាក់អោយ
ឃើញថាគឺជាស្នាដៃដ៏ស្មុគស្មាញមួយដែលមិនមែនសុទ្ធតែអាចធ្វើបានដូចគ្នានោះឡើយ ។

ក៏ដូចជាសមិទ្ធិផលផ្សេងៗផងដែរ រាល់គំនូររបស់លោក Kurt Wenner សុទ្ធសឹងតែបានឆ្លុះ
បញ្ចាំងពីសង្គម និងធម្មជាតិ ។ បើទោះបីជាបច្ចុប្បន្នរូបគំនូររបស់គាត់ត្រូវបានបាត់បង់ទៅ
វិញក៏ដោយតែរូបភាពដែលបានថតទុក បានក្លាយជាគំរូនិងគំនិតរចនាដ៏ពិសិដ្ឋសំរាប់វិចិត្រករ
ជំនាន់ក្រោយផងដែរ ។ សូមប្រិយមិត្តរីករាយកំសាន្តនូវសា្នដៃរបស់លោក Kurt Wenner
ជាមួយ Camnews ដូចតទៅ៖


ទស្សនាបន្ថែមនូវផ្ទាំងគំនូរ 3D លើទ្រូងផ្លូវនានាលើសកលលោក


(ប្រភពពី iOne)
ដោយ៖ រដ្ឋា

Tags: