CamNews

ព័ត៌មានជាតិ 

អាវុធហត្ថ​ ឃាត់ខ្លួនមន្រ្តី យោធាម្នាក់ ពីបទប្រើប្រាស់ អាវុធខុសច្បាប់ បញ្ជូនទៅ តុលាការ

ភ្នំពេញ : មន្រ្តីយោធាម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌ៧មករា ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤
ខែធ្នូ ឆ្នាំ២០១២ ពីបទប្រើប្រាស់ អាវុធខុសច្បាប់ ខណ:ដែលសេចក្តី រាយការណ៍ខ្លះបានឲ្យដឹងថា
ជនសង្ស័យរូបនេះ និងបក្ខពួក បានផ្ទុះអាវុធចំនួន ៣គ្រាប់ កាលពីយប់ថ្ងៃទី១២ ខែធ្នូ នៅក្បែរសា
លាដំបូងរាជធានី ភ្នំពេញ បន្ទាប់ពី ចេញពីក្លឹប ហាយក្នុងផ្សារស៊ីធីម៉ល។

មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តម
សេនីយ៍ ផ្កាយ២ យ៉ា គឹមអ៊ី បានឲ្យដឹងថា ជនសង្ស័យរូបនេះ ជាមន្រ្តី យោធា ហើយត្រូវបាន កម្លាំង
សមត្ថកិច្ចរបស់លោក ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីឆែកឆេរ ហើយរកឃើញអាវុធ
ដោយប្រើខុសច្បាប់។ លោកឧត្តម សេនីយ៍ យ៉ា គឹមអ៊ី បានបន្តថា សមត្ថកិច្ចរបស់លោក កំពុង
កសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

មន្រ្តីអាវុធហត្ថខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវបាន ឃាត់ខ្លួនរួមជាមួយបក្ខពួក
៤នាក់ ផ្សេងទៀត ហើយស្ថិតនៅក្រោមការសាកសួរនៅឡើយ ។ បើទោះបីសមត្ថកិច្ចអះអាងថា
ការឃាត់ខ្លួន ជន សង្ស័យរូបនេះ ជាប់ពាក់ព័ន្ឋនឹងការប្រើប្រាស់អាវុធខុសច្បាប់ក៏ដោយ ប៉ុន្តែប្រភព
ព័ត៌មាន ខ្លះ បានអះអាងថា ជនសង្ស័យទាំងនេះ បានផ្ទុះអាវុធចំនួន ៣គ្រាប់ ពេលចេញពីក្លឹបហាយ
ក្នុងផ្សារស៊ីធីម៉ល ក្បែរសាលាដំបូង រាជធានី ភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីយប់
រំលងអាធ្រាត្រ ចូលថ្ងៃទី១២ ខែធ្នូ។

មេបញ្ជាការអាវុធហត្ថខណ្ឌ ៧មករា លោក សយ ចាន់ឌី បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក
បានឃាត់ ខ្លួនជនសង្ស័យទាំង៥នាក់នេះ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៤ ខែធ្នូ ហើយ
រកឃើញអាវុធខ្លី កា៥៤ មួយដើម គ្មានលិខិតស្្នាមត្រឹមត្រូវ។ លោកសយ ចាន់ឌី បានបន្តថា ជន
សង្ស័យរូបនេះ ឈ្មោះ មួង ឆៃលី អាយុ ២៥ឆ្នាំ ជាមន្រ្តីយោធា ហើយប្រភពព័ត៌មានខ្លះ បានឲ្យដឹងថា
ជាកូនមន្រ្តីយោធា ពាក់ផ្កាយ២ ។ ដោយឡែកបក្ខពួក៤នាក់ផ្សេងទៀត រួមមាន ទី១-ឈ្មោះ អន រ៉ាណូ
អាយុ ២៤ឆ្នាំ ជាសិស្សនៅសាលា ការពារ ជាតិ, ទី២-ឈ្មោះ អន បញ្ញា អាយុ ២១ឆ្នាំ ជាប្អូនបង្កើត រស់
នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ, ទី-ឈ្មោះ ម៉ូវ ផាន់កុសល អាយុ២០ឆ្នាំ ជា
និសិ្សត រស់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ និងទី៤ឈ្មោះ ឌួង ទីតូករណា
អាយុ២២ឆ្នាំ ជានិសិ្សត រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ។

លោក សយ ចាន់ឌី បានបន្តថា សមត្ថកិច្ចរបស់លោកបានដកហូតរថយន្តលុច្សស៊ីស GS  ពណ៌ខ្មៅ
ពាក់ស្លាកលេខភ្នំពេញ 2L-3455៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ