CamNews

តារា 

ឈ្នះហើយ !!! Justin Bieber ឈ្នះពានរង្វាន់ លើកដំបូងរបស់ខ្លួន ពី Grammy Award 2016

ព៍ត័មានកំសាន្ត ៖ Justin Bieber បានឈ្នះពានរង្វាន់ Grammy Award ដំបូងរបស់លោកគឺបទ "where are you now" ដែលជាបទ Best Dance Recording ខណៈ Skrillex និង Diplo ក៏បានឈ្នះដូចគ្នាដែរ ។

Justine Bieber បានធ្វើការថ្លែងអំណរគុណដល់បណ្តាអ្នកគាំទ្ររបស់លោកភ្លាមៗបន្ទាប់ពីឈ្នះពានរង្វាន់ លើកដំបូង ពី Grammy Awards ដោយលើកឡើងថា “Beliebers.. We did it! I love you. Now get ready for the show. Not done yet. #GRAMMYs.” ។ ច្រើនជាងនេះទៅទៀត បទចម្រៀងមួយចំនួនផ្សេងទៀត ដែលឈរជើងដណ្តើមពានរង្វាន់ Best Dance Recording រួមមានដូចជា Above & Beyond’s “We’re All We Need,” The Chemical Brothers’ “Go,” “Never Catch Me” ដោយ Flying Lotus រួមគ្នានឹង Kendrick Lamar ក៏ដូចជាបទ “Runaway.” ដោយ Galantis’ ជាដើម ។

Justine Bieber គឺមិនមានបទចម្រៀងណាមួយផ្សេងទៀត ឈរឈ្មោះ ដណ្តើមពានរង្វាន់ទៀតនោះទេ ទោះបីជាអាល់ប៊ុមទីបួនរបស់គាត់  "Purpose" ត្រូវបានចេញផ្សាយនៅក្នុងខែ វិឆ្ឆិកា។ ទោះជាយ៉ាងណាក៍ដោយ ​តារាចម្រៀងសញ្ជាតិកាណាដា វ័យ ២១ ឆ្នាំ គ្រោងនឹងធ្វើការសម្តែងរួមគ្នាជាមួយនឹង  dele, Carrie Underwood, Rihanna, Demi Lovato, Kendrick Lamar, Lady Gaga and Johnny Depp នាឱកាសកម្មវិធីប្រគល់រង្វាន់ ។

ពិធីនេះត្រូវបានគ្រោងនឹងចាប់ផ្តើមនៅម៉ោង 8 p.m ET/5 p.m. PT នៅប៉ុស្តិ៍ CBS.

រូបភាពឯកសារ ៖ Justin Bieber Wins Billboard.com Fan Favorite Award កាលពីអំឡុងឆ្នាំ ២០១១


ប្រែសម្រួលដោយ ៖ គន្ធា


ប្រភព ៖ yahoo