CamNews

ព័ត៌មានជាតិ 

មន្ទីរពហុព្យាបាល​ សៀនតាយ នៅបន្ដ បើកអាជីវកម្ម ខណៈក្រសួង សុខាភិបាល ចុះបិទរួចហើយ

ភ្នំពេញ ៖ មន្ទីរពហុព្យាបាល សៀនតាយ ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវលេខ ៧០ ក្នុង
សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រហូតមកដល់ពេលនេះ គឺគេឃើញនៅតែបន្ដ ធ្វើអាជីវកម្ម អនុ
ញ្ញាតឱ្យអ្នកជំងឺចូលធ្វើការ ព្យាបាលជារៀងរាល់ថ្ងៃដដែល បើទោះបីជា មន្ទីរពហុព្យាបាលនេះ
ត្រូវបានក្រសួងសុខា ភិបាលចេញ លិខិតប្រកាសបិទនិងចុះទៅ បិទរួចរាល់ ហើយក៏ដោយ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១២កន្លងទៅនេះ មន្ដ្រីក្រសួងសុខាភិ បាលមួយក្រុម
បាននាំគ្នាចុះទៅប្រកាសបិទ មន្ទីរពហុព្យាបាលសៀនតាយ មិនឱ្យបន្ដ បើកធ្វើអាជីវកម្ម ដោយ
ការចុះទៅផ្អាកខាង លើនេះ គឺយោងតាមលិខិតរបស់ក្រសួង សុខាភិបាល លេខ០៩៣អបស/មព
ចុះថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០១២ ចុះហត្ថលេខាដោយ លោកសាស្ដ្រចារ្យហេង តៃគ្រី រដ្ឋលេខាធិការ
ក្រសួងសុខាភិបាល ។

ពាក់ព័ន្ធទៅនឹងការសម្រេចបិទមន្ទីរពេទ្យ ខាងលើនេះ ដោយក្រសួងយោងទៅលើមូល ហេតុ មន្ទីរ
ពេទ្យសៀនតាយ ធ្វើការផ្សព្វ ផ្សាយពាណិជ្ជកម្មភូតភបោកប្រាស់ខុសពីការ ពិត និងព្យាបាលខុស
បច្ចេកទេស ខុសវិជ្ជាជីវៈ ក្រមសីលធម៌គ្រូពេទ្យ ។ ប៉ុន្ដែរហូតមកដល់ ថ្ងៃនេះ បើទោះបីជាក្រសួង
សុខាភិបាលបាន ចេញលិខិតបិទអាជីវកម្ម និងចុះទៅប្រកាស បិទជាស្ថាពរក៏ដោយ ក៏គេនៅតែ
ឃើញមន្ទីរ ពេទ្យនេះ បើកធ្វើអាជីវកម្មទទួលព្យាបាល អ្នកជំងឺដដែល ។ ជាក់ស្ដែងនៅរសៀលថ្ងៃ
ទី២៦ ខែធ្នូ ឆ្នាំ២០១២ ខណៈដែលអតិថិជន មួយរូប បានទូរស័ព្ទទៅកាន់លេខទូរស័ព្ទ របស់មន្ទីរ
ពហុព្យាបាលសៀនតាយ ក៏ត្រូវ បានបុគ្គលិកនៅទីនោះ ដែលជាអ្នកលើកទូរ ស័ព្ទធ្វើការអះអាង
ថា មន្ទីរពេទ្យរបស់ខ្លួន នៅបើកធ្វើអាជីវកម្មជាធម្មតា ហើយមិន មានការផ្អាកអាជីវកម្មនោះឡើយ។

ជាការកត់សម្គាល់ មន្ទីរពហុព្យាបាល សៀនតាយ ដែលជាទូទៅគេស្គាល់ថា ជារបស់ ជនជាតិចិន
មកបើកនៅស្រុកខ្មែរនេះគ្រាន់ តែចាប់ផ្ដើមបើកធ្វើអាជីវកម្មភ្លាម បានធ្វើការ ផ្សព្វផ្សាយពាណិជ្ជកម្ម
តាមកញ្ចក់ទូរទស្សន៍ ឃោសនាប្រូ ពីការព្យាបាលរបស់ខ្លួន សំបូរ ទៅដោយគ្រូពេទ្យជំនាញៗ ឧប
ករណ៍ទំនើបៗ ហើយសូម្បីតែជំងឺអ្វីក៏មន្ទីរពេទ្យនេះ ព្យា បាលបានដែរ និយាយរួម បើគេបានស្ដាប់
ស្ពត ឃោសនាពាណិជ្ជកម្មរបស់មន្ទីរពេទ្យសៀនតាយ គឺប្រៀបដូចមន្ទីរពេទ្យនេះ មានគ្រូ ពេទ្យ
ទេវតា ព្យាបាលជំងឺជា១០០មុខ ដូច្នេះ ដែរ ហើយក៏ធ្វើឱ្យអតិថិជននាំគ្នាសម្រុក ទៅសម្រាកព្យា
បាលនៅក្នុងមន្ទីរពេទ្យនេះ យ៉ាងច្រើនស្អេកស្កះតែចុងក្រោយក៏លេចឮ ថា មន្ទីរពហុព្យាបាលខាង
លើ ហាក់ដូចជា កាប់អតិថិជនឆៅៗពេក ហើយការព្យាបាល ក៏មិនជាងគ្នាណាស់ណ៎ា ជាមួយនិង
មន្ទីរ ពេទ្យផ្សេងៗនៅស្រុកខ្មែរនោះដែរ។

ដោយសារតែការប្រូហួសហេតុ ទើបធ្វើ ឱ្យក្រសួងសុខាភិបាល សម្រេចចេញលិខិត ផ្អាកអាជីវ
កម្ម កាលពីថ្ងៃទី១៤ ខែធ្នូតែម្ដង ទៅ តែគេមិននឹកស្មានថា រហូតមកដល់ពេល នេះ មន្ទីរពេទ្យ
ខាងលើ នៅតែបន្ដបើក ព្យាបាលអ្នកជំងឺល្មើសនិងលិខិតរបស់ក្រសួងសុខាភិបាលយ៉ាងដូច្នេះ
សោះ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national new khmer cambodia