តារាសម្ដែងលោក Kongthap Peak និងកញ្ញា Bella Ranee សម្ដែងស៊ីមេទ្រីគ្នាល្អណាស់ នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Dare to Love: Hai Ruk Pipaksa” ។ នេះ ជាលើកទី ១ ហើយ ដែលតារាទាំងពីររូបនេះ សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដភាគ ។
យោងតាមប្រភពមួយ ខ្សែភាពយន្ដភាគថ្មីនេះ បញ្ចប់ការថតបាន ៦០ % ហើយ ។ នាពេលថ្មីៗកន្លងទៅនេះ លោក Kongthap Peak កញ្ញា Bella Ranee និងតារាដទៃទៀត បានថតខ្សែភាពយន្ដភាគថ្មីនេះ នៅលើកោះ Phi Phi ។
តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតរបស់នាងផងដែរ នៅលើបណ្ដាញ Instagram ផ្លូវការរបស់នាង នៅឯទីតាំងថត ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate