CamNews

តារា 

តារាចំរៀងកូរ៉េធ្វើអត្តឃាតដោយចងក

នៅព្រឹកថ្ងៃនេះ(27/05) តារាចំរៀងបុរស​របស់កូរ៉េខាងត្បូងឈ្មោះ Chae Dong Ha អតីតជា
សមាជិកក្រុមចំរៀង SG Wannabe បានធ្វើអត្តឃាតដោយចងកនៅក្នុងផ្ទះផ្ទាល់ខ្លួនមួយ ។

តារាចំរៀង Chae Dong Ha គឺជាអតីតសមាជិករួមក្រុមជាមួយតារាចំរៀងពីរនាក់ផ្សេងទៀត
គឺ Kim Yong Joon និង Kim Jin Ho ។ ដែលកាលពីបីឆ្នាំមុន Chae Dong Ha ត្រូវបានចាកចេញ
ពីក្រុមដោយសារតែចប់កុងត្រា នាខែ ឧសភា 2008 ។

ក្រុមចំរៀង SG Wannabe

ម្តាយរបស់ Chae Dong Ha យំស្តាយកូនប្រុសរបស់ខ្លួន
តាមប្រភពពីអ្នកគាំទ្រតារាចំរៀងរូបនោះបានអោយដឹងថាប្រហែលជា Chae Dong Ha ជួប
នូវវិបត្តិផ្លូវចិត្តអ្វីមួយក្រោយពេលត្រូវចាកចេញពីក្រុមទើបធ្វើអោយតារារូបនោះសំរេចចិត្ត
ធ្វើអត្តឃាតដូច្នេះ ។ គួរបញ្ជាក់ផងដែរថានៅពេលបន្ទាប់នៃការចាកចេញពីក្រុម នៅខែវិច្ឆិកា
ឆ្នាំ 2009 Chae Dong Ha បានបង្កើតអាល់ប៊ុម ទីពីរ មានឈ្មោះថា �Essay� ដែលក្នុងរយៈ
កាលនោះតារា Chae Dong Ha ហាក់បីដូចជាមិនដែលបានបង្ហាញមុខនៅលើកញ្ចក់
ទូរទស្សន៍សោះព្រោះតែរូបលោករងគ្រោះថ្នាក់ចរាចរណ៍ ។ តែក្រោយមកនៅថ្ងៃ 16/9/2010
តារា Chae Dong Ha បានបង្កើតនួវអាល់ប៊ុម ថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា
�Vanilla Sky� ពេលនោះទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទូទៅ ។ ប៉ូលីសកំពុងតែ
ធ្វើការស្រាវជ្រាវរកមូលហេតុដែលធ្វើអោយតារា Chae Dong Ha ឈានដល់ដំណាក់កាល
ធ្វើអត្តឃាត ៕
(ប្រភពពី Newsen)
ដោយ៖ រដ្ឋា



http://www.youtube.com/watch?v=KLgqh5aWVAE
http://www.youtube.com/watch?v=uYpRzdIBKzw&feature=relmfu

Tags: