CamNews

តារា 

Demi Lovato ជេរ Simon Cowell ថាជា Asshole ក្នុងកម្មវិធី ផ្សាយផ្ទាល់

តារាចម្រៀង Demi Lovato បានចូលរួមក្នុងកម្មវិធីសំណើចពេលយប់ជារបស់ Conan ជាមួយ
នឹងអ្នកផលិតកម្មវិធីទូរទស្សន៍ ដ៏ល្បីល្បាញ Simon Cowell ដែលគេទាំង ២ បាននិយាយលេង
ទៅកាន់គ្នាទៅវិញទៅមកជាធម្មតា។

តែអ្វីដែលមិនប្រក្រតីនោះគឺនៅពេលដែលកិច្ចសន្ទនាក្នុងកម្មវិធីកំប្លែងនេះកាន់តែយូរទៅស្រាប់
តែខុសប្រក្រតីតែម្ដងគឺ នៅពេលដែល Simon Cowell បាននិយាយថា Demi ជាមនុស្សគួរអោយ
ធុញនោះស្រាប់តែនាងបានដាក់មកវិញតែម្ដងថា Simon Cowell គឺជាមនុស្ស "Asshole" គឺជា
មនុស្សចង្រៃ ហើយពាក្យនេះបើស្ដាប់ទៅវាជាពាក្យជេរ សុទ្ធសាធតែមិនដឹងថាជេរមែនឬជេរ
លេងនោះទេ ព្រោះពួកគេនៅក្នុងកមុ្មវិធីកំប្លែងជជែកគ្នាលេង តែពាក្យសម្ដីនេះបានធ្វើអោយ
វេទីកាកំប្លែងពេលយប់ជាមួយ Conan កាន់តែមានភាពស្រស់ថ្លាទៅទៀតដោយ Simon បានតប
មកនាងវិញថា "ខ្ញុំធ្លាប់នឹងត្រូវគេជេរ បែបនេះទៅហើយ"៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator