ភ្នំពេញ ៖ មនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយម៉ូតូ បុកគ្នា ដែលហេតុការណ៏នេះ បានកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ០១ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៨៤ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនពីរនាក់បើកម៉ូតូឌុប គ្នាម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BT.7369 បើកតាមផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុច កើតហេតុបានជ្រុល ចង្កូតបុក ម៉ូតូម៉ាកហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CB.6850 បើកបរដោយយុវជនម្នាក់ និងមានអ្នករួមដំណើរដោយនារីម្នាក់ បានបត់ឆ្វេងចូលផ្លូវលេខ៨៤ ក៏បុកគ្នា ពេញទំហឹងម៉ូតូទាំងពីរគ្រឿងដួលកណ្តាលផ្លូវ បណ្តាលឲ្យនារីម្នាក់សន្លប់មួយសន្ទុះទើបដឹងខ្លួនវិញ ចំណែកយុវជនបីនាក់ផ្សេងទៀតបានរងរបួសស្រាល ។
ក្រោយពេលកើតហេតុក្រោយពេល កើតហេតុភាគីខាងនារីរងគ្រោះបានទាមទារ សំណងថ្លៃ ព្យាបាល ចំនួន១០០ដុល្លារ ហើយភាគីខាងម៉ូតូហុងដាឌ្រីម០១៣ សុំសងចំនួ៤៥ដុល្លារដើម្បីបញ្ចប់រឿង ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល