CamNews

ព័ត៌មានជាតិ 

ជនបរទេសទាំង២នាក់ បង្ហោះយន្តហោះ Drone មុខភូមិគ្រឹះនាយករដ្ឋមន្រ្តី ស្ថិតក្រោមការ សួរនាំនៅឡើយ

ភ្នំពេញ : ស្នងការរងនគរបាល រាជធានីភ្នំពេញ លោក ស៊ឹម វុទ្ធី បានបញ្ជាក់ថា គិតវេលាម៉ោង ១២និង៣៥ នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ ជនបរទេសទាំង២នាក់ ដែលត្រូវឃាត់ខ្លួន ខណ:កំពុងបង្ហោះ យន្តហោះ Drone នៅពីមុខភូមិគ្រឹះ នាយករដ្ឋមន្រ្តីនោះ ស្ថិតក្រោមការសួរនាំនៅឡើយ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

លោក ស៊ឹម វុទ្ធី បានបន្តថា ឥឡូវនេះយើង កំពុងសួរនាំពួកគេ នៅឡើយ ជាមួយអ្នកបកប្រែ ប៉ុន្តែមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនទាន់មានវិធានការណ៏យ៉ាងណាដែរ ពោលចាំសួរចប់សិន។

សូមបញ្ជាក់ថា ជនបរទេស២នាក់ ម្នាក់ជនជាតិអាមេរិក មានឈ្មោះ Told brown អាយុ៣៩ឆ្នាំនិងជនជាតិបារាំងម្នាក់ទៀត មានឈ្មោះ Gilles sainaily អាយុ ៣៥ឆ្នាំ បានបង្ហោះ និងបញ្ជា យន្តហោះ Drone ពីក្នុងវត្តលង្កា ទៅមុខភូមិគ្រឹះសម្តេចនាយករដ្ឋ មន្រ្តី ហ៊ុន សែន ហើយក៏ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ភ្លាមៗ តែម្តង។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP