ថៃ ៖ មានប្រជាជនថៃនិងអ្នកគាំទ្រជាច្រើនបានសង្កេតឃើញថា មានតារាសម្តែងថៃចំនួន ៤គូ ដែលរៀបការយូរឆ្នាំមកហើយ ប៉ុន្តែបែរជាមិនទាន់មានកូនទៀត ដើម្បីបំពេញចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាល់តែសោះ ។
ចង់ដឹងមានអ្នកគូណាខ្លះ ធ្វើការទស្សនារូបថតនិងឈ្មោះរបស់ពួកគាត់នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
១. Tuck Napassakorn និង Pok Piyatida
ប្តីប្រពន្ធមួយគូនេះបានរៀបការជាមួយគ្នា អស់រយៈពេលជាង ៥ ឆ្នាំកន្លងទៅហើយ ប៉ុន្តែបែរជាមិនទាន់រៀបការទៀត ។
២. Todd និង Nune Woranuch
ឥឡូវនេះយើងក្រលេកមកមើល ប្តីប្រពន្ធដ៏ស្រស់ស្អាតមួយគូនេះវិញ រៀបការជិត ៧ ឆ្នាំ ហើយអ្នកគាំទ្ររបស់ពួកគេ ឆ្ងល់ថាហេតុអ្វីបានជាពួកគេមិនព្រមគិតរឿងយកបុត្រ ដើម្បីបំពេញចំណងស្នេហា ។
៣. Cee Siwat និង Amy Klinpratoom
ថ្វីត្បិតតែរៀបការទើបតែបាន ៣ ឆ្នាំក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះ ហាក់គ្មានលេចលឺដំណឹងរឿង ចង់បានបុត្រអ្វីទាល់តែសោះ ។
៤. Top និង Noon Sirapan
មកចាប់អារម្មណ៍ជាមួយស្រីស្រស់ប្រុសស្អាតវិញ ពួកគាត់ខុសពីប្តីប្រពន្ធខាងលើត្រង់ថា ពួកគេបានសារភាពថា មិនចង់បានបុត្រនោះទេ ប៉ុន្តែអ្នកគាំទ្រនៅតែចង់ឲ្យពួកគេចាប់ដៃគ្នា និងបង្កើតគ្រួសារតូចមួយ ដោយមានកូនជាចំណងដៃរៀបការ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews