CamNews

ព័ត៌មានជាតិ 

ចាប់បានជនសង្ស័យ បោកគ្រាប់បែក សម្លាប់មនុស្ស នៅខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានចាប់បុរសម្នាក់ ជាប់សង្ស័យបោកគ្រាប់បែកចូលក្នុងផ្ទះបណ្តាលឲ្យស្លាប់មនុស្សម្នាក់  និងរបួស៤នាក់ ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីអំឡុងខែតុលា ឆ្នាំ២០១៤។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤។ សមត្ថកិច្ចមិនទាន់ បញ្ជាក់អត្ថសញ្ញាណជនសង្ស័យនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីម៉ោង ៧ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ជនសង្ស័យ ២នាក់ បានជិះម៉ូតូទៅបោក គ្រាប់បែកផ្ទុះ សម្លាប់មនុស្សម្នាក់ និងរបួស៣នាក់ (ក្មេងចាស់) នៅក្នុងផ្ទះល្វែងមួយកន្លែង ក្នុងភូមិសែនសុខ២  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណៈជនរងគ្រោះកំពុងអង្គុយហូបបាយ។

សាក្សីនិងសមត្ថកិច្ចអះអាងថា ជនល្មើសមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿង ដែលខ្លះថាស្មាស់ និងខ្លះទៀតថា វីវ៉ា  ពណ៌ក្រហម បានធ្វើសកម្មភាពបោកគ្រាប់បែកចូលទៅក្នុងផ្ទះ ខណៈជនរងគ្រោះកំពុងអង្គុយហូបបាយរួមគ្នា។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលខណ្ឌសែន សុខ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួសមានចំនួន ៦ នាក់ ក្នុងនោះស្រីម្នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត សម្រាប់មនុស្សធំ និងមន្ទីរពេទ្យគន្ធបុបា្ផ សម្រាប់កុមារតូចៗ ប៉ុន្ដែមួយសន្ទុះក្រោយមកក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ បានស្លាប់ ពេលកំពុងសង្គ្រោះនៅ មន្ទីរពេទ្យ ។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ ថា ជនរងគ្រោះទាំង៦នាក់ ដែលស្លាប់ និង រងរបួសធ្ងន់ស្រាល នោះ  រួមមានទី១ ឈ្មោះ ស៊ន ស៊ិន អាយុ៥៨ឆ្នាំ ជាមេគ្រួសារ មុខរបរ ស៊ីទិញនិងលក់ដី ស្នាក់នៅចំណុច កើតហេតុ  ផ្ទះសង់ថ្មី លេខ២១៥ រងរបួសត្រង់ក្បាល ពោះនិងកែងជើង ទី២ ឈ្មោះសាំ ភស្ដ័ អាយុ ២០ឆ្នាំ មុខរបរជាកម្ម កររបស់ម្ចាស់ផ្ទះ រង របួសត្រង់ក្បាលជង្គង់ទាំងពីរ ទី៣ឈ្មោះ ដូន សុខ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រង របួស ត្រង់ថ្ងាសនិងកែងជើង ទី៤ ឈ្មោះស៊ន តារា អាយុ១១ឆ្នាំរងរបួសជើងទាំងពីរនាក់ ហើយបានស្លាប់ពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ គន្ធបុបា្ផ ទី៥ឈ្មោះតារារិទ្ធ ខាន់លន់ អាយុ ១២ឆ្នាំ រងរបួសជើងទាំងពីរនិងទី៦ ឈ្មោះ ហាក់  ប៉េងលាង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់ នៅចំណុចកើតហេតុ រងរបួសស្រាលត្រង់ ម្រាមដៃ ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចក្រៅ ពីរងរបួសទៅលើម្ចាស់ផ្ទះមួយគ្រួសារនេះ សម្ភារៈមួយចំនួន រួមទាំង ម៉ូតូ មួយគ្រឿងនិង រថយន្ដពីរគ្រឿងក៏រងការខូចខាតផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP