CamNews

តារា 

តារាកូរ៉េ ចូលរួមបុណ្យសពរបស់ Chae Dong Ha


មរណភាព របស់សមាជិកក្រុមចម្រៀង SG Wannabe គឺជាការបាត់បង់ដ៏ធំចំពោះ
ពិភព showbiz របស់ប្រទេសកូរ៉េ ។ កាលពីព្រឹកថ្ងៃទី 29ខែឧសភានេះ បុណ្យ
សពរបស់ Chae Dong Ha ត្រូវបានចាត់ចែងនៅមន្ទីពេទ្យសកលវិទ្យាល័យ Seoul។

មិនមានមិត្តភ័ក្តច្រើនក្នុងវិស័យកំសាន្តK-Pop ដូច្នេះវត្តមានក្នុងបុណ្យសពរបស់
Chae Dong Ha គឺមានត្រឹមតែគ្រួសារ សមាជិកក្រុម SG Wannabe មិត្តភ័ក្តសហ
សេវិកតាមួយចំនួន និងប្រហែលអ្នកគាំទ្រជាង 20នាក់តែប៉ុណ្ណោះ។
Chae Dong Ha ត្រូវបានរកឃើញ ធ្វើអត្តឃាតដោយចងកនៅក្នុងផ្ទះផ្ទាល់ខ្លួន
នៅម៉ោង11និង57នាទី កាលពីថ្ងៃទី27ខែឧសភាកន្លងមក។




ដោយ៖ មិនា

Tags: