លោក Weir Sukollawat បានសារភាពថា ប៉ារបស់លោក បានសួរលោកអំពីគម្រោងរៀបការ នៅក្នុងបទសម្ភាសន៍មួយ ។ ប៉ារបស់លោក បានសួរលោកអំពីគម្រោងរៀបការ ពីព្រោះបច្ចុប្បន្ននេះ លោកមានអាយុ ៣៥ ឆ្នាំហើយ ។ ប៉ារបស់លោកចង់ដឹងថា លោក មានគម្រោងរៀបការហើយ ឬនៅ ។
តារាប្រុសស្រស់សង្ហារូបនេះ បានប្រាប់ប៉ារបស់លោកថា លោកនឹងរៀបការជាមួយមិត្ដស្រីរបស់លោកគឺកញ្ញា Bella Ranee នៅពេលដែលពួកគេទាំងពីរ បានត្រៀមខ្លួនរួចរាល់ ។
លោក Weir Sukollawat បានបន្ថែមថា លោកមិនចង់ កំណត់ពេលទុកជាមុននោះទេ ។ លោកចង់ធ្វើការងារ ដែលលោកស្រឡាញ់ និងបញ្ចប់ការងារឱ្យរួចរាល់ ក្នុងឧស្សាហកម្មកម្សាន្ដជាមុនសិន ។ ចំណែកមិត្ដស្រីរបស់លោកកញ្ញា Bella Ranee ក៏មានការងារច្រើន ដែលត្រូវបំពេញផងដែររួមមាន ខ្សែភាពយន្ដ និងការងារដទៃច្រើនទៀត ។ លោកបានបញ្ជាក់ថា ពួកគេនឹងចូលរោងការ នៅពេលដែលពួកគេ ត្រៀមខ្លួនរួចរាល់ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate