CamNews

កំសាន្ត 

ផលិតករភាពយន្ដអ្នកនាង Anne Thongprasom បង្ហើបឱ្យដឹងខ្លះៗពីសាច់រឿងថ្មីរឿង“Kue Thur”

អ្នកនាង Anne Thongprasom ផលិតករភាពយន្ដប្រចាំនៅផលិតកម្ម Thong បានបង្ហើបព័ត៌មានបន្ថែមអំពីខ្សែភាពយន្ដថ្មីរឿង “Kue Thur”។



នៅក្នុងកម្មវិធីផ្សាយបន្ដផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 អ្នកនាង Anne Thongprasom បាននិយាយថា​ ខ្សែភាពយន្ដដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ក្នុងពេលខាងមុខនេះ គឺជាសាច់រឿងមនោសញ្ចេតនា និងស្នេហា ដោយបង្ហាញអំពីតួឯកប្រុស និងតួឯកស្រី ដែលជួបគ្នា និងស្រឡាញ់គ្នា ។

នៅក្នុងខ្សែភាពយន្ដភាគនេះ លោក Mario Maurer នឹងសម្ដែងជាតួឯក ដែលធ្វើការជាជាងជួសជុលរថយន្ដ ។ ម្យ៉ាងទៀត លោកក៏សម្ដែងជាថៅកែយានដ្ឋានផងដែរ ។



អ្នកនាង Anne Thongprasom បានបញ្ជាក់ថា ខ្សែភាពយន្ដថ្មីរឿង “Kue Thur” នេះ គឺជាទឹកដៃនិពន្ធថ្មី ពុំមែនជាភាពយន្ដ ដកស្រង់ពីប្រលោមលោកឡើយ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate