CamNews

តារា 

Brad Pitt និង Angelina Jolie នឹងរៀបការដើម្បីកូនៗ

ថ្មីៗនេះ Brad Pitt បានបង្ហើបអោយដឹងថាលោក និងនាង Angelina Jolie កុំពុងតែមាន
គំរោងរៀបអាពាពិពាហ៍នឹងគ្នា បន្ទាប់ពីបានរស់នៅជាមួយគ្នាអស់រយៈពេលយ៉ាងយូរ
និងម្យ៉ាងមួយវិញទៀតដើម្បីអនាគតកូនៗទាំង 6 នាក់របស់ពួកគេ ។

តារាដ៏ល្បី របស់ Hollywood មួយគូនេះធ្លាប់បានធ្វើការប្រកាសរួចមកហើយ ថាដ៏រាបណា
អាពាពីពាហ៍របស់មនុស្សភេទទីបី ត្រូវបានច្បាប់ទទួលស្គាល់ជាទូទៅនិងពេញនិយមនៅ
គ្រប់រដ្ឋទាំងអស់ក្នុង សហរដ្ឋអាមេរិច ទើបពួកគេគិតគូរពីការរៀបការ ។

តែទោះជាយ៉ាងនេះក្តីពេលនេះពួកគេបានធ្វើការកែប្រែសំដី ស្របពេលជាមួយនឹងបញ្ហា
អាពាពិពាហ៍របស់ភេទទីបីនៅមិនទាន់ទូលំទូលាយនៅឡើយ ជាពិសេសអ្វីដែលធ្វើអោយ
ពួកគេផ្លាស់ប្តូរគំនិតនោះដោយសារតែកូនៗទាំង 6នាក់របស់ពួកគេ ។

កាលពីសប្តាហ៍មុន Brad Pitt បាននិយាយនៅលើទំព័រ USA Weekend ថា" កូនៗរបស់លោក
តែងតែបានសួរនាំអំពីបញ្ហារៀបការរបស់លោក និង Angelina Jolie ជាញយៗ ។ បញ្ហានេះ
គឺជាបញ្ហាមួយដែលមានអត្ថន័យបំផុតសំរាប់ពួកគេ ។ ហេតុនេះហើយទើបជុំរុញអោយលោក
គិតគូរពីបញ្ហារៀបអាពាពិពាហ៍ " ។

លោក Brad Pitt បច្ចុប្បន្នមានអាយុ 47ឆ្នាំ មានទំនាក់ទំនងជាមួយនាង Angelina Jolie វ័យ
35ឆ្នាំតាំងពីឆ្នាំ 2005 មក បន្ទាប់ពីលោក បានលែងលះជាមួយនាង Jennifer Aniston បាន
មួយរយៈពេលខ្លី ។ ពេលនេះពួកគេមានកូនបង្កើត 3នាក់ និងកូនចិញ្ចឹម 3នាក់ ។ ហើយ
អាពាពិពាហ៍របស់ ពួកគេទាំងពីរតែងតែស្ថិតនៅក្រោមក្រសែភ្នែកតាមដានរបស់មហាជន
ជានិច្ច ។ ទោះបីជារស់នៅជុំជាមួយកូនៗទាំង 6នាក់ ក៏ពិតមែនតែ Brad Pitt និង Angelina
នៅតែមានពេលសំរាប់បង្កបរិយាកាស ស្និទ្ធស្នាទ រវាងគ្នានឹងគ្នាជាដ៏រាប ។ ហើយពួកគេក៏
មិនបានធ្វើការលាក់លៀមចំពោះកូនៗដែរ ។ លោក Brad Pitt បានអោយដឹងថាលោកបាន
និយាយជាមួយកូនៗថា " ប៉ា និង ម៉ាក់ រៀបចំចេញទៅក្រៅដើម្បីថើបគ្នាហើយណា " ពេល
នោះកូនៗទាំងអស់បានស្រែកឡើងថា " អូយ! ខ្មាសគេណាស់ " ទៀតផង ។

Brangelina គឺជាតារាដ៏ល្បីរបស់ Hollywood ប៉ុន្តែពួកគេតែងតែខិតខំនាំមកនូវជីវភាពសាមញ្ញ
សំរាប់កូនៗរបស់ពួកគេ ។ លោក Brad Pitt បានអោយដឹងថា"លោកនិង នាង Angelina Jolie
ជានិច្ចកាលតែងតែខិតខំនាំមកនូវជីវភាពរស់នៅបែបសាមញ្ញដល់កូនៗអោយដូចនឹងក្មេងៗ
ដទៃដែរ ។ អ្នកទាំងពីតែងតែគិតទៅដល់ល្បែង រឺ ឧបករណ៍កំសាន្តសំរាប់ក្មេង ដូចជាការ
លេងគូររូបនៅលើងដងខ្លួន ជាដើម..." ។ គ្រួសារទាំងមូលមានភាពច្របូកច្របល់តាំងពី
ព្រលឹម រហូតដល់ព្រលប់ ។ អ្នកទាំងពីរតែងតែត្រូវបាន paparazi មកទទួល ហេតុនេះកូនៗ
របស់ពួកគេត្រូវនៅក្នុងផ្ទះ ។ តែលោក និងនាង Jolie នឹងខិតខំផ្តល់ភាពយុត្តិធម៌សំរាបគ្រប់
យ៉ាងផងដែរ ៕
(ប្រភពពី Wire និង X17)
ដោយ៖ រដ្ឋា

Tags: