CamNews

តារា 

រៀបការរួច ទើប​បាន​១​ខែ ​តារា​ស្រី Cecilia Liu អះ​អាង​ថា ប្តី​មិន​មក​ដេក​ផ្ទះ​ពីរ​សប្តាហ៍​ហើយ

(ចិន)៖ អាពាហ៍ពិពាហ៍ របស់ប្តីប្រពន្ធថ្មីថ្មោងមួយគូ គឺតារាចម្រៀង តៃវ៉ាន់ Nicky Wu និងតារាស្រីជនជាតិចិន គឺនាង Cecilia Liu បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីពួកគេបានចំណាយប្រាក់ ដ៏ច្រើនប្រមាណ​៤លានដុល្លារ ក្នុងការរៀបចំពិធីរៀបការ ដ៏អធឹកអធម នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ក្រោយពីរៀបការរួច Liu និង Wu តែងចំ​ណាយពេល រវល់នឹងការងាររៀងៗខ្លួន ដោយប្រើជីវិតជាប្តីប្រពន្ធ ក្នុង​រយៈពេលតិចតួចណាស់ ហើយថ្មីៗនេះ Liu កំពុងជាប់ថតកុនរឿងថ្មីមួយ ដែលមានចំណងជើងថា «Youth Is Just Right» ហើយនាងនិយាយ ថា Wu មិនបានមកផ្ទះ រយៈពេលពីរសប្តាហ៍ហើយ បន្ទាប់ពីរៀបការជាមួយគ្នា ទើបតែបានមួយខែប៉ុណ្ណោះ។ ពេលដែលត្រូវសួរ ពីផែនការ​យកបុត្រ Cecilia និយាយថា ឆ្នាំនេះមិនអាចទេ គឺនាង និងប្តីអាចនឹងមានគម្រោង យកកូននៅឆ្នាំក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Cecilia Liu