CamNews

កំសាន្ត 

ល្បីថា ខ្សែភាពយន្ដរឿង “Bai Mai Tee Plid Plew” បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ជប៉ុន LaLa TV Japan

យោងតាមរបាយការណ៍មួយ ខ្សែភាពយន្ដរឿង “Bai Mai Tee Plid Plew”( ដែលមានចំណងជើងផ្លូវការជាភាសាអង់គ្លេសថា “Revenge of Nira” ) បានចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ជប៉ុន LaLa TV Japan កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នៅវេលាម៉ោង ១២ ព្រឹក និងម៉ោង ៤ រសៀល ។



ទូរទស្សន៍ LaLa TV បានរាយការណ៍ថា រឿង “Bai Mai Tee Plid Plew” គឺជាខ្សែភាពយន្ដដ៏ល្អអស្ចារ្យ ដែលបានចាក់បញ្ចាំង នៅឆ្នាំ ២០១៩ និងទទួលបានពាក្យសរសើរល្អៗពីអ្នកទស្សនា នៅក្នុងប្រទេសថៃ និងប្រទេសចិន ។ ខ្សែភាពយន្ដនេះ ទទួលបានពិន្ទុវាយតម្លៃ 8.3/10 នៅលើបណ្ដាញ Douban និងមានមនុស្សនិយាយពីខ្សែភាពយន្ដនេះ ៦៤០ លាននាក់ នៅលើបណ្ដាញ Weibo ។



សូមអបអរសាទរចំពោះតារាសម្ដែងប្រុសស្រី Dj Push, Baifern Pimchanok, Tangmo Nida, Saint Suppapong និងសមាជិកក្រុមទាំងអស់ សម្រាប់លទ្ធផលដ៏ល្អប្រសើរនេះ ៕




 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates