(ភ្នំពេញ)៖ តារាសម្ដែងប្រុសដ៏ស្រស់សង្ហា មានពុកចង្កាតិចៗ លោក ប៊ររី តារាចម្រៀងប្រចាំក្រុម ស៊ីអេសអឹម បច្ចុប្បន្នត្រូវបានគេមើលឃើញថា មានអាជីពយ៉ាងច្រើន ក្នុងវិស័យសិល្បៈ សូម្បីអាជីពពិធីករ ក៏លោកអាចធ្វើបាន ក្រៅពីនេះលោកឆ្លៀតថតឈុតកំប្លែងខ្លីៗទៀត ហើយកំប្លែងស្ងួតបែបប្រុសស្អាត។ ថ្មីៗនេះតារាសម្ដែង លោក ប៊ររី បានផ្ទុះកំហឹងឆាបឆេះឆួល ជាមួយនឹងក្រុមហ៊ុនរថយន្តក្រុង ដឹកអ្នកដំណើរមួយ ដែលបានធ្វើឲ្យលោកខកដំណើរ ហើយគិតថា ក្រុមហ៊ុននេះបានបោកប្រាសអតិថិជនស្រស់ៗតែម្ដង។
លោក ប៊ររី នៅថ្ងៃនេះ បានបង្ហាញអារម្មណ៍ឆេះដុំ ជាមួយក្រុមហ៊ុនឡានក្រុងមួយ ដែលបានបោកប្រាសរូបលោក ហើយខលមិនលើកទៀត ធ្វើឲ្យលោកទប់អារម្មណ៍មិនបាន បញ្ចេញសំណេរក្ដៅចិត្ត ក្នុងបណ្ដាញសង្គមថា «រិទ្ធិ មុនី ដឹកអ្នកដំណើរ ដល់ម៉ោងអ្នកដំណើរមកដល់អត់ឃើញ ស្រមោលឡានសោះ គឺថាបោកគ្រាប់បែកស្អាតអ៉ីចឹងម៉ង call អត់លើកទៀត សាហាវម៉ង សូមអ្នកទាំងអត់គ្នាប្រយ័ត្ន ក្រុមហ៊ុនមួយនះ!!!»។
ចំណែកឯអ្នកគាំទ្រតារាសម្ដែង លោក ប៊ររី វិញ បាននិយាយថា «ក្រុមហ៊ុននេះព្រហើនណាស់ ហ៊ានបោកសូម្បីតែ តារាល្បី តែកន្លងមកក្រុមដឹកអ្នកដំណើរមួយនេះ ប្រឈមនឹងរឿងអាស្រូវច្រើនគួរសម ដែលមិនគួរយកលុយ និងពេលវេលាទៅប្រថុយ សម្រាប់អ្នកត្រូវធ្វើដំណើរបន្ទាន់បែបនេះឡើយ!»។
ជាការកតលោក ប៊ររី មិនធ្លាប់មានរឿងអាស្រូវណាមួយឡើយ ក្រៅពីបែបបាក់ស្នេហាជាមួយតារាសម្ដែង ទឹម វត្តី ប្អូនស្រីនាង ទឹមរដ្ឋា ដែលរឿងនោះ បានកន្លងហួសទៅជាច្រើនឆ្នាំមកហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង