ខ្សែរភាពយន្តមួយដែលនិយាយឡើងវិញអំពីដំនើររឿងស្នេហារបស់ព្រះអង្គម្ចាស់អង់គ្លេស
William និង ម្ចាស់ក្សត្រី Kate Middleton និងដាក់បញ្ជាំងជូនទស្សនិកជនទស្សនាកំសាន្ត
នៅរដូវវិស្សមកាលដ៏ខ្លីខាងមុខនេះ ។
ខ្សែរភាពយន្តនេះមានចំនងជើងថា A Royal Love Story ដែលមានផ្នែកខ្លះនិយាយពិត និង
មានផ្នែកខ្លះទៀតប្រឌិតបន្ថែម នឹងដាក់បញ្ចាំងនៅលើប៉ុស្តិ៍ទូរទស្សន៍ Hallmark នៅកំឡុង
ខែសីហា ខាងមុខនេះ ។ ខ្សែភាពយន្តនេះកំពុងតែផលិតនិងថតនៅក្នុងប្រទេស រ៉ូម៉ានី និង
ចាងហ្វាងផលិតខ្សែរភាពយន្តនេះគឺលោកស្រី Linda Yellen ជាតិអាមេរិច ដែលលោកស្រី
ក៏ជាអ្នកនិពន្ធខ្សែរភាពយន្តមួយដែលមានចំណងជើងថា Royal Romance of Charles and
Diana និងបានដាក់បញ្ជាំងនៅលើប៉ុស្តិ៍ទូរទស្សន៍ CBS កាលពីឆ្នាំ 1982 ផងដែរ ។
លោកស្រី Linda Yellen បានអោយដឹងផងដែរថា ខ្សែរភាពយន្តនេះមិនត្រឹមតែជាសាច់រឿង
មួយដែលបង្ហាញពីសេចក្តីស្នេហាដ៏ផ្អែមល្ហែម ប៉ុណ្ណោះទេ តែវាជាសាច់រឿងមួយខាងផ្នែក
ចិត្តវិទ្យាផងដែរ ក្នុងនោះរួមមានទាំងទឹកចិត្តស្មារតីអ្នកម្តាយ ម្ចាស់ក្សត្រី Diana និងម្ចាស់
ចិត្តរបស់គាត់ ។
ក្នុងសាច់រឿងនេះបង្ហាញអោយឃើញថា ព្រះអង្គម្ចាស់ William ត្រូវប្រឈមមុខបែបណាក្នុង
ការរស់នៅជាមួយម្តាយ និងនៅពេលដែលបង្ហាញនូវការសំរេចចិត្ត ដែលក្នុងនោះរួមមាន
ទាំងបញ្ហាដែលខ្លួនត្រូវរៀបការផងដែរ ។
តាម Sky News បានអោយដឹងថាសាច់រឿងនឹងមាននិយាយពី ពិធីខួបកំនើតលើកទី 21
របស់ព្រះអង្គមា្ចស់ William ផងដែរ ហើយ William និង Kate បានរាំជាមួយគ្នាយ៉ាងសប្បាយ
រីករាយនៅចំពោះព្រះភ័ក្ត្ររបស់ម្ចាស់ក្សត្រីយ៉ានី ។ តារាស្រីជនជាតិអង់គ្លេស ឈ្មោះ Alice St
Clair នឹងដើរតួជា Kate Middleton ចំនែក Dan Amboyer តារាប្រុសជាតិអាមេរិច នឹងជំនួស
ព្រះអង្គម្ចាស់ William ។ ចំពោះដំណើររឿងលំអិត និងមានអត្ថន័យយ៉ាងណានោះនឹងត្រូវ
បានលាតត្រដាងនៅក្នុងរដូវកាលវិស្សមកាលដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ដូច្នេះសូម
ប្រិយមិត្តរងចាំទស្សនាដោយរីករាយ ៕
ដោយ ៖ រដ្ឋា