CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន​ចោរប្លន់ម៉ូតូ ​និង​ទូរស័ព្ទ​ដៃ​៣នាក់​ ខណៈ​ធ្វើ​សកម្មភាព​ យក​កាំបិត​ចាក់លើ​ជនរងគ្រោះ

ភ្នំពេញ៖ អធិការនគរបាល ខណ្ឌចំការមន លោក យិន សាន បានអោយថឹងថា នៅម៉ោង១១៖៥០នាទី​យប់ ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីចាក់ប្លន់យកម៉ូតូ និងទូរស័ព្ទដៃ មិនបានសំរេចមួយ បានកើតឡើងនៅតាមផ្លូវ២៧១ ជិតស្ថានីយបូបទឹកបឹងត្របែក បណ្តាលបុរសម្នាក់ជាម្ចាស់ម៉ូតូ រងរបួសត្រង់ពោះចំនួន២កាំបិត បន្ទាប់ពីត្រូវក្រុមចោរ៣នាក់ បានចាក់។

បើតាមសំដីជនរងគ្រោះឈ្មោះ ឌុច សុគា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាជាងជួសជល់រថយន្ត នៅម្តុំចំការដូង បានឲ្យដឹងថា រូបគេបានជិះម៉ូតូម៉ាកឃ្លីកពណ៌ស ស្លាកលេខភ្នំពេញ 1AI-4241 មកយកប្អូនស្រី ដែលធ្វើការនៅហាងម្តុំ នោះលុះមកដល់ប្អូនមិនទាន់ចេញ ពីធ្វើការ រូបគេក៏អង្កុយរង់ចាំមួយសន្ទុះ ក្រោយ​មកស្រាប់តែ មានបុរសម្នាក់ ដែលជាជនល្មើស ដើរមកសុំខ្ចីទូរស័ព្ទ និយាយមិនទាន់រួចផងស្រាប់ តែជនល្មើស២នាក់ទៀត បានទាញកាំបិតចាក់មកលើជនរងគ្រោះ កាំបិតត្រង់ពោះ និងទ្រូងខាងឆ្វេងបណ្តាលឲ្យដួល ហើយភ្លាមៗនោះដែរ ប្រជាពលរដ្ឋនៅម្តុំនោះ បានឃើញនិងរត់ មកជួយធ្វើឲ្យពួកចោរទាំងនោះ ភ័យបានរត់ចោលម៉ូតូ និងបានយកទូរស័ព្ទ ជនរងគ្រោះ ទៅជាមួយ១គ្រឿង។

បន្ទាប់ពីក្រុមចោរ ដែលបានចាក់ជនរងគ្រោះ នោះរត់អស់ ជនរងគ្រោះត្រូវបាន ប្រជាពលរដ្ឋ ជួយដឹកទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ និងបានរាយការណ៍ ទៅសមត្ថកិច្ច ហើយសមត្ថកិច្ច ក៏បានស្រាវជ្រាវ និងចាប់បានល្មើស ៣នាក់ផងដែរ ដោយជនល្មើសទី១-ឈ្មោះ អ៊ុក ភីលក្ខ អាយុ២០ឆ្នាំ ស្នាក់ខណ្ឌចំការមន, ទី២-ឈ្មោះ ចាន់ សុទី អាយុ២៤ មុខរបរជាទាហាន នៅកងពលលេខ៤ ស្រុកកំណើត នៅស្រុកអង្គរជ័យ ខេត្តកំពត និងទី៣-ឈ្មោះ ចា គង្គា អាយុ២៨ឆ្នាំ មុខរបរ ធ្វើការនៅហ្ការាស់ឡាន NTTស្នាក់នៅភូមិ ចំរើន​ផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP