មណ្ឌលគិរី៖ អ្នកកាសែត និងអ្នកយកព័ត៌មាន ទូរទស្សន៍ទាំង ៣នាក់ (ដើមអម្ពិល អប្សរា ហង្ស
មាស) ដែលបាន ទទួល រងគ្រោះថ្នាក់ ដោយសារថៅកែ សំណង់ដ៏ធំមួយ នៅខេត្តមណ្ឌលគិរី
ឈ្មោះ ឆៃ លី ជិះរថយន្ដបុកនោះ បាន ដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី
២៦ តុលា ឆ្នាំ ២០១៣ នេះ ពីបទប៉ុនប៉ងមនុស្ស ឃាតដោយចេតនា និងឲ្យសងរថយន្ដថ្មីដូចដើម,
ជំងឺចិត្តជាទឹកប្រាក់ ១ម៉ឺនដុល្លារក្នុងម្នាក់ រួមនឹងចេញថ្លៃព្យាបាល ទាំងស្រុង ។
លោកស្នងការនគរបាល ខេត្ត មណ្ឌលគីរី បានបញ្ជាក់ថា លោកបានទទួលពាក្យបណ្តឹងហើយ នៅ
ព្រឹកថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៣ ហើយលោកនឹងអនុវត្តតាមនីតិវិធីច្បាប់ ។
សូមជំរាបថា សហការីរបស់ស្ថានីយទូរ ទស្សន៍ហង្សមាស ទូរទស្សន៍អប្សរា និង មជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិល ប្រចាំនៅ ខេត្ដមណ្ឌលគីរី បានរងរបួសធ្ងន់ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពី
រថយន្ដរបស់ពួកគេ ដែលជាកម្មសិទ្ធិរបស់ភ្នាក់ងារ ទូរទស្សន៍ហង្សមាស ត្រូវថៅកែលក់គ្រឿងសំណង់
ដ៏ធំមួយនៅក្នុងខេត្ដមណ្ឌលគីរី លោក ឆៃ លី បើកបុកពេញមួយទំហឹងកាលពី វេលាម៉ោងប្រមាណ ៣
រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នេះ ស្ថិតនៅក្នុងសង្កាត់ រមនា ក្រុងសែនមនោរម្យ ខណៈដែល
អ្នក យកព័ត៌មានទាំង ៣នាក់ កំពុងធ្វើដំណើរ រួមគ្នា ទៅយកព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថ
យន្ដមួយ នៅក្បែរកន្លែងកើត ហេតុនោះ ។
ជនរងគ្រោះទី១ ឈ្មោះ តេត សារ៉េត អាយុ ៣២ឆ្នាំ (ទូរទស្សន៍ហង្សមាស) ទី២- ឈ្មោះ មន ម៉ារ៉េត
អាយុ ២៩ ទូរទស្សន៍អប្សរា និង ទី៣ ឈ្មោះ រឹម រ៉ា អាយុ ៣១ឆ្នាំ (ដើមអម្ពិល) ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល