CamNews

ព័ត៌មានជាតិ 

ធាក់ប្រពន្ធ៤ជើង រួចបណ្តេញចេញពីផ្ទះ ត្រូវនគរបាលឃាត់ខ្លួន

ពោធិ៍សាត់ៈ បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៥តាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ ដែលបានប្តឹងទៅសមត្ថកិច្ចរឿងប្តីរបស់ខ្លួន បានវាយធ្វើបាបខ្លួន និងធាក់ទាត់ទៅលើរូបគាត់ ចំនួន៤ជើង រួចបណ្តេញឱ្យចុះចេញពីផ្ទះទាំងរូបគាត់ ជាប្រពន្ធនិងកូន។

នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ លោក វរសេនីយ៍ទោម៉ូ លីដា បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា បុរសជាប្តីដែលសមត្ថកិច្ចឃាត់ខ្លួន តាម ពាក្យបណ្តឹង របស់ស្ត្រីរងគ្រោះមានឈ្មោះលី ហេងភេទប្រុសអាយុ ៣០ ឆ្នាំរស់នៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំណែកប្រពន្ធដែលជាស្ត្រីរងគ្រោះមានឈ្មោះអៀ មួយអាយុ ៣២ ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នា។

លោក ម៉ូ លីដា បានបន្តឱ្យដឹងទៀតថា យោងតាមចម្លើយសារភាព និងយោងតាមពាក្យប្តឹង របស់ស្ត្រី រងគ្រោះដែលត្រូវជាប្រពន្ធ ជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Pousat