ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកម្លាំងអាវុធហត្ថក្រុងភ្នំពេញ នៃការរិយាល័យគ្រឿង ញៀន បើកប្រតិបត្តិការក្តៅ ចុះបង្ក្រាបកន្លែងចែកចាយ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅតំបន់បឹងឈូក សង្កាត់ ទឹកថ្លាខណ្ឌសែន ឃាត់ខ្លួនក្រុមសេពគ្រឿងញៀនប្រុស-ស្រី ២៦នាក់ ក្នុងនោះដែរមានស្រី១នាក់ និងដកហូតថ្នាំ ញៀន ជញ្ចីងថ្លឹង២ ដាវសាមារៃ១ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។ ប្រតិបត្តិការបង្រ្កាបសម្បុក គ្រឿងញៀន ធ្វើឡើង នៅវេលា ៩៖៣០នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥។
មេបញ្ជាការកងអាវុធហត្ថទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង ២៦នាក់ ដែលចាប់ខ្លួន ត្រូវបានកម្លាំងអាវុធ ហត្ថខណ្ឌទួលគោកបញ្ជូនទៅកាន់ការរិយាល័យគ្រឿងញៀន អាវុធហត្ថក្រុងភ្នំពេញ ដើម្បីរៀបចំបញ្ជូនសំណុំរឿង និងចាត់ការបន្តទៅតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល