CamNews

ព័ត៌មានជាតិ 

ចោរមួយក្រុម ស្ទាក់វាយប្លន់យកម៉ូតូ១គ្រឿងយកទៅបាត់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានជនសង្ស័យមួយក្រុម មានគ្នាបីនាក់ ធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ នាវេលាម៉ោង១០៖២០នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះបានប្រាប់ថា មុនកើតហេតុរូបគាត់បានជិះម៉ូតូ ចេញពីសម្ភពមួយកន្លែង ក្នុងគោលបំណងទៅផ្ទះ តែពុំទាន់ជិះទៅដល់ផ្ទះផង ក៏លេចមុខជនល្មើស៣នាក់ ចេញមកស្ទាក់ផ្លូវវាយប្លន់ យកម៉ូតូទៅបាត់។

ជនរគ្រោះបន្តទៀតថា ម៉ូតូដែលក្រុមចោរវាយប្លន់យកនោះម៉ាក Suzuki Nex ពណ៌ស ស្លាកលេខ ភ្នំពេញ 1CS-3621។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយរកស្រាវជ្រាវ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh