CamNews

តារា 

ហើយឡើងចឹង!!​ ស្រីស្រស់ប្រុសស្អាត ប្រកាសប្រាប់មហាជនអំពីស្នេហា Sweet ដោយមិនអាណិតអ្នក Single សោះម៉ង

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាលោក Fluke និងមិត្តស្រីជាទីស្រលាញ់ដែលគ្រោងនឹងរៀបការនៅក្នុងពេលឆាប់នេះ ត្រូវបានគេសង្កេតឃើញថា កាន់តែបង្កើតនូវភាពផ្អែមល្អែមជាមួយគ្នាពីមួយថ្ងៃទៅ មួយថ្ងៃ ធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនសម្តែងនូវអារម្មណ៍រំភើបចិត្តជំនួសអ្នកទាំង ២ ។ 
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងតាមរយៈរូបថតនៅក្នុងគណនី Instagram របស់ Fluke ថា​ អ្នកទាំង ២ បាននាំគ្នាទៅលេងនៅឯប្រាសាទមួយ នៅក្នុងទីក្រុងហុងកុង ប៉ុន្តែមិនបានបញ្ចេញឈ្មោះប្រាសាទនោះទេ។



មិនត្រឹមតែប៉ុណ្ណោះទេ អ្នកទាំង ២ បានចំណាយពេលនៅជាមួយគ្នាបានយ៉ាងច្រើនតាមដែលអាចធ្វើទៅបាន ទោះបីជាមានការមមាញឹកជាមួយនិងការងាររៀងៗខ្លួនយ៉ាងណាក៏ដោយចុះ ។ 

បន្ទាប់ពីស្នេហារបស់ស្រីស្រស់ ប្រុសស្អាតនេះ បានបញ្ចេញមុខជាសាធារណៈ ហើយនោះ មានក្រុមអ្នកគាំទ្រជាច្រើនបានជូនពរស្នេហាអ្នកទាំង ២ ឲ្យស្រលាញ់គ្នារហូតតទៅ ហើយសង្ឃឹមថា នឹងមានដំណឹងល្អឆាប់ៗនេះ (ដំណឹងរៀបការ) ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ gossipstar