តារាចម្រៀងហ៊ីបហបដ៏ល្បីរបស់អាមេរិកម្ចាស់បទ Beautiful Girl បានទទួលរង
គ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រោយពី កប៉ាល់ទឹករបស់គាត់ បានបុកស្ពានកាលពីថ្ងៃអាទិត្យ 28ខែឧសភាកន្លងមក ។
គ្រោះថា្នក់នេះកើតឡើងនៅពេលដែល Sean Kingston និងស្រ្ដីម្នាក់ទៀតកំពុងជិះ
កប៉ាលទឹកនៅជិតកោះ Palm នៅឆ្នេសមុទ្រ Miami។ កប៉ាលទឹករបស់គាត់បានបុក
ស្ពាននៅម៉ោង៦ល្ងាច កាលពីថ្ងៃអាទិត្យ ធ្វើឲ្យអ្នកទាំងពិរងរបួសធ្ងន់ធ្ងរ។សារព័ត៌មាន
Miami បានរាយការណ៍ថា អ្នកធ្វើដំណើរទាំងឡាយបានឃើញគ្រោះថ្នាក់នេះ ហើយ
បានយកអ្នកទាំងពីរទៅកាន់មន្ទីរពេទ្យ។ ប៉ុន្ដែមិនទាន់ដឹងច្បាស់ពីស្ថានភាពនៅពេល
នេះទេ។អ្នកនាំពាក្យរបស់ Sean Kingstonរូបនេះ បានបន្ថែមទៀតថា គ្រួសាររបស់តារាចម្រៀងស្បែកខ្មៅនេះ បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលបានជួយ
បន់ស្រន់ និងគាំទ្រ។
Sean Kingston បានចាប់ផ្ដើមល្បីទូទាំងពិភពលោក កាលពីឆ្នាំ2007 ក្នុងបទចម្រៀង
"Beautiful Girls"។ គាត់ក៏មានការសហប្រតិបត្តិការជាមួយនឹង Justin
Bieber ក្នុងបទចម្រៀង "Eenie Meenie" ហើយ 2នាក់បានក្លាយទៅជា មិត្តយ៉ាងស្និទ្ធ
ស្នាល។ ដូច្នេះ ក្រោយគ្រោះថ្នាក់នេះ តារាចម្រៀងវ័យក្មេង Justin Bieber ក៏បានផ្ញើរ
សារជូនពរតាម Twitter ផងដែរ។
(ដោយ៖ មិនា)