CamNews

ព័ត៌មានជាតិ 

ការរចនាភ្លើងលម្អ សម្រាប់បុណ្យ​​ ឆ្លងឆ្នាំ ជាប្រធានបទ ដ៏សំខាន់ ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ជាតិ

សៀមរាប៖ ដោយប្រទេសកម្ពុជា មានការរីកចម្រើនខាងវិស័យទេសចរណ៍ហើយនៅប៉ុន្មាន
ឆ្នាំចុងក្រោយនេះ ទោះបីបុណ្យឆ្លងឆ្នាំសកល និងជាពិសេសជាងនោះទៅទៀត គឺបុណ្យណូអែល ពុំមែនជាបុណ្យប្រពៃណីរបស់ជាតិខ្មែរក៏ដោយ ក៏ពេលបច្ចុប្បន្ន គេឃើញនៅតាមបណ្ដាទីក្រុង ទី
ប្រជុំជនធំៗ ពិសេសក្រុងសេដ្ឋកិច្ច ទេសចរណ៍នៅប្រទេសកម្ពុជា ក្នុងនោះនៅតាមសណ្ឋាគារ
ផ្ទះសំណាក់ ភោជណីយដ្ឋាន មជ្ឈមណ្ឌលទេសចរណ៍ តាមដងផ្លូវសំខាន់ៗ ដូចជា ផាប់ស្រ្ទីត
(Pub Street) ផ្សារចាស់ ផ្សាររាត្រី ក្នុងក្រុងសៀមរាប បានរៀបចំលម្អរ តុបតែង រចនា ភ្លើង ផ្កាភ្ញី
កូនឈើ រូបភាព និងរបស់របរ លម្អរទេសភាព សោភណភាព គួរជាទីទាក់ទាញ និងចាប់អារម្មណ៍
ផងដែរ។

អ្នកគ្រប់គ្រងទីផ្សារ នៃសណ្ឋាគារបុរីអង្គរ (Borei Angkor Resort & Spa) បានឲ្យដឹងថា ចំពោះ
សណ្ឋាគារបុរីអង្គរ ក៏បានចូលរួមតុបតែង រចនាលម្អរ នូវសោភណភាព ជាលក្ខណស្ដង់ដារផងដែរ
នៅខាងមុខសណ្ឋាគារ និងខាងក្នុង នៅឆ្នាំនេះនិងកាលពីឆ្នាំមុន ហើយនៅពេលព្រលប់ និងពេល
រាត្រី មានបងប្អូនប្រជាពលរដ្ឋ យុវជន ភ្ញៀវជាតិ អន្ដរជាតិ បានមកកំសាន្ដ និងថតរូបផ្ដិតយករូប
ភាព ទុកជាអនុស្សាវរីយផងដែរ យ៉ាងច្រើនកុះករនៅប៉ុន្មានថ្ងៃនេះ យើងនឹងបន្ដចូលរួមលើកស្ទួយ
នូវវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងស្ដង់ដារខ្ពស់ផងដែរ។

ដោយឡែកនៅតាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មណ្ឌលកំសាន្ដ ទីផ្សារ និងទីភ្នាក់
ងារទេសចរណ៍នានា ក៏បានតុបតែង រចនាលម្អរ នូវសោភណភាព ដើម្បីលើកស្ទួយនូវវិស័យទេស
ចរណ៍ផងដែរ ដូចជា សណ្ឋាគារសុខា សណ្ឋាគារអប្សារាអង្គរ សណ្ឋាគារសោម៉ាទេវី សណ្ឋាគារអង្គរ
សិនជ័រី សណ្ឋាគារសុខាល័យ សណ្ឋាគារអង្គរអ៊ីមប្រិស៍ ផ្សាររាត្រី ផ្សារសៀមរាប អាតសិនធ័រ ផប់
ស្រ្ទីត ជាដើម។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយប្រទេស
កម្ពុជា កំពុងមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ មានការរីកចម្រើនជារៀង
រាល់ឆ្នាំ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់
គោលនយោបាល និងផែនការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ដ៏មានសក្ដានុពលរបស់ខ្លួន ក្នុងការ
ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធានាឲ្យបាននូវនិរន្តរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍។ និងក្នុងគោលណងនៃការសមាហរណកម្មរាល់គោលនយោបាយយុទ្ធសាស្ត្រ និងផែនការផ្សព្វផ្សាយ
អំពីវិស័យទេសចរណ៍កម្ពុជា ជាមួយទេសចរណ៍អាស៊ាន និងទេសចរណ៍អន្តរជាតិនានា។

លោកបន្ដថា ទោះបីបុណ្យឆ្លងឆ្នាំសកល និងជាពិសេស គឺបុណ្យណូអែល ពុំមែនជាបុណ្យប្រពៃណី
របស់ជាតិខ្មែរក៏ដោយ តែការរៀបចំលម្អរ តុបតែង រចនា ភ្លើង ផ្កាភ្ញី តាំងកូនឈើ រូបភាព និងរបស់
របរ លម្អរទេសភាព សោភណភាព ពិសេសនៅពេលរាត្រី សម្រាប់បុណ្យឆ្លងឆ្នាំ ជាប្រធានបទដ៏
មានសារ:ខាន់មួយ ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ជាតិ។ ទាំងនេះបង្ហាញពីការចូលរួមរបស់
ប្រតិបត្តិករទេសចរណ៍ រួមទាំងភ្នាក់ងារទេសចរណ៍ និងអាជ្ញាធរ មន្ត្រី សមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យ
ទេសចរណ៍ និងបំពេញនូវកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្នុងការលើកកម្ពស់គុណ
ភាព និងស្ដង់ដារទេសចរណ៍។ និងបង្ហាញពីភាពទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវ: ក្នុងការអភិ
វឌ្ឍវិស័យទេសចរណ៍៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ