ភ្នំពេញ៖ នៅម៉ោង១០៖៤៥នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាប គូស្នេហ៌វ័យក្មេង២គូ ជាមុខសញ្ញាចែកចាយថ្នាំញៀន យ៉ាងសកម្មមួយ ហើយករណីបង្ក្រាបនេះកើតឡើង ដោយមានការរាយការណ៌ ពីបុរសម្នាក់ឈ្មោះ សារិន ជាក្មួយ របស់ម្ចាស់បន្ទប់ជួល។
តាមប្រភពពីឈ្មោះ សារិន ជាក្មួយ របស់ម្ចាស់បន្ទប់ជួលប្រាប់ថា មានគូស្នេហ៌វ័យក្មេង២នាក់នេះ បាន មកជួលបន្ទប់លេខ A246 មកស្នាក់តែក្នុងអំឡុងពេល មកជួលស្នាក់នៅបន្ទប់នេះ គឺនៅម្តុំបន្ទប់នេះតែងតែ មានបាត់បង់សំភារៈគាត់ (សារិន) ជាក្មួយម្ចាស់បន្ទប់មាន ការសង្ស័យបានតាមដានក៏ដឹងថា គូស្នេហ៌វ័យក្មេងទាំង២គូនេះ គឺជាមុខសញ្ញាគាស់ផ្ទះ និងចែកចាយ ថ្នាំញៀនដ៏សកម្ម ក៏បានរាយការណ៌ ទៅកម្លាំងប៉ុស្តិ៍ចោមចៅឲ្យមកឆែកមើល។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចចុះឆែកឆេរ បានរកឃើញថ្នាំញៀន១កញ្ចប់ ដែលលាក់ទុកក្នុងលុយ យ៉ាងស្អាត១ និង ថង់សម្រាប់ច្រកថ្នាំជាង១០០ថង់ និងសំភារៈសម្រាប់សេពគ្រឿងញៀនយ៉ាង ច្រើនផងដែរ។
ក្រោយពីបង្ក្រាបបាន កម្លាំងនគរបាលប៉ុស្តិ៍បាននាំយកទៅសួរនាំនៅប៉ុស្តិ៍បន្តទៀត ដើម្បីតាមចាប់មេខ្លោងធំ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល