ថ្មីៗនេះ តុលាការ Los Angeles បានអនុញាតិឲ្យ Ojani Noa ដែលជាអតីតប្តីរបស់ Jennifer
Lopez មានសិទ្ធិបញ្ចេញវីឌីអូមួយនូវសកម្មភាពនៅលើគ្រែ តាំងពីពេលដែលពួកគេនៅជា
ប្តីប្រពន្ធនឹងគ្នា។
Jennifer Lopez និង Ojani Noa បានរៀបការតាំងពីខែកុម្ភះ ឆ្នាំ 1997។ ជំនួបលើកដំបូង
របស់អ្នកទាំងពីរនេះ គឺនៅពេលដែល Ojani Noa កំពុងធ្វើការជាអ្នកបម្រើក្នុងភោជនីយដ្ឋាន
មួយឈ្មោះ Miami។ បន្ទាប់មកពួកគេក៏បានរៀបការ ជាមួយគ្នាហើយរស់នៅប្រកបដោយ
សុភមង្គល ក្នុងជីវិតគ្រួសារ។
Jennifer Lopez និងប្តីបច្ចុប្បន្ន Marc Anthony
បច្ចុប្បន្ន Jennifer Lopez បានរៀបការជាមួយនឹង Marc Anthony និង សម្រាលបានកូន
2នាក់។ ក្នុងការកាត់ក្តីតាំងពីឆ្នាំមុន កាសែត Radar Online បាននិយាយថា៖ Ojani Noa បានរកឃើញទីចន្លោះមួយក្នុងច្បាប់ ក្រោយពីត្រូវតុលាការហាមឃាត់គាត់ក្នុងការផ្សព្វ
ផ្សាយវីឌីអូសិចរបស់ពួកគេ បន្ទាប់រូបលោក បានលក់វីឌីអូនោះឲ្យមិត្តស្រីរបស់គាត់ឈ្មោះ
Claudia Vazquez ដើម្បីឲ្យស្ត្រីនាងផ្សព្វផ្សាយវីឌីអូជំនួសរូបលោក។ Claudia មានកម្មសិទ្ធិ ផ្សព្វផ្សាយវីឌីអូនោះ ដោយមូលហេតុថា វិឌីអូនេះគឺការរួមភេទរបស់សង្សារជាមួយនឹងប្រពន្ធចាស់របស់គាត់ ដែលធ្វើឲ្យJennifer Lopezឈឺចាប់យ៉ាងខ្លាំង។ ក្នុងសាលក្រម
នៃការកាត់សេចក្តីរបស់តុលាការ បានសរសេរថា Claudia Vazquez កំពុងត្រូវរងឥទ្ធិពលពី
Jennifer Lopez ក្នុងការដាក់ពាក្យធ្វើការ ហើយ Jennifer Lopez តែងតែបង្កលក្ខណៈលំបាក
និងអនុវត្តបណ្តាបញ្ជាហាមឃាត់ ប្រឆាំងនឹងរូបនាង។ក្នុងអាទិត្យនេះ Claudia Vazquez នឹងជួបជាមួយនឹងអ្នកផលិតដើម្បីពិភាក្សាអំពីផែនការជាក់ស្តែង។
Jennifer Lopez និងប្តីចាស់ Ojani Noa
កាលពីប៉ុន្មានឆ្នាំមុន Jennifer Lopez បានប្តឹង Ojani ដោយគាត់បានសរសេរសៀវភៅ
មួយស្តីពីជីវិតប្តីប្រព័ន្ធពីរនាក់ ហើយធ្វើជាភាពយន្តអំពីនាង។ Ojani បានចាញ់ក្តី និងត្រូវ
សងប្រាក់ចំនួន 545.000 USD។
ប្រភព៖ celebridoodle
ដោយ៖ មិនា