ខ្សែភាពយន្ដភាគថៃរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 រឿង “Roy Leh Marnya” ទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុត គ្រប់ភាគ រហូតដល់ភាគទី ១៦ ។
កាលពីថ្ងៃទី ២៤ និងថ្ងៃទី ២៥ លោក ខ្សែភាពយន្ដថ្មីរបស់លោក Pope Thanawat និងកញ្ញា Bella Ranee ទទួលបានពិន្ទុវាយតម្លៃ ៤.៣ % និង ៥.១% ។ ខ្សែភាពយន្ដភាគនេះ នឹងចាក់បញ្ចាំងភាគបញ្ចប់ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ។
ទន្ទឹមនឹងគ្នានេះ ខ្សែភាពយន្ដថតឡើងវិញរបស់ស្ថានីយ៍ទូរទស្សន៍ Thai Channel 7 រឿង “Rahut Rissaya” ដែលចូលរួមសម្ដែងដោយ លោក Bank Artit និងកញ្ញា Pinkploy Paparwadee ទទួលបានពិន្ទុវាតម្លៃ ៤.០% និង ៣.៩% ។
ខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Lady Ban Chum” ដែលសម្ដែងដោយ លោក Tre Porapat និងកញ្ញា Marie Broenner ទទួលបានពិន្ទុវាយតម្លៃ ១.៥ និង ១.៤% ។
ខ្សែភាពយន្ដរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Lady Ban Chum” ដែលចូលរួមសម្ដែងដោយលោក Tre Porapat និងកញ្ញា Marie Broenner ទទួលបានពិន្ទុវាយតម្លៃ ១.៥ និង ១.៤% ។
ចំណែកខ្សែភាពយន្ដ “Baan Sao Sod” របស់ស្ថានីយ៍ទូរទស្សន៍ ដែលចូលរួមសម្ដែងលោក Kao Jirayu និងកញ្ញា Mook Worranit ទទួលបានពិន្ទុវាយតម្លៃ ០.៣% ទាំងពីរភាគ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate