CamNews

ព័ត៌មានជាតិ 

ចាប់ជនល្មោភកាម ក្រោយអូសដៃក្មេងស្រីអាយុ៦ឆ្នាំ យកទៅរំលោភនៅក្នុងបន្ទប់ទឹក បានសម្រេច

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែក ខណ្ឌចំការមន បានឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ក្រោយចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំ នៅក្នុងបន្ទប់ទឹក រហូតបានសំរេច បន្ទាប់ពីម្ដាយប្ដឹងក្មេងស្រី រងគ្រោះប្ដឹងសមត្ថកិច្ច នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នៅចំណុចផ្ទះលេខE០៧ តាមផ្លូវ៤៦៦ ក្រុម២១ ស្ថិតនៅភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថ.ច.ក អាយុ៦ឆ្នាំ មុខរបរជាសិស្សសាលារៀនឯកជនស្នាក់នៅ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ចែម វយោហៅជា អាយុ២៧ឆ្នាំមុខរបរយាមផ្ទះ ឲ្យគេស្នាក់នៅផ្ទះលេខE០9 តាមផ្លូវ466 ក្រុម21 ស្ថិតនៅភូមិ6 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ណេង សាមឿន នាយនគរបាលប៉ុស្តិ៍សង្កាត់បឹងត្របែក ខណ្ឌចំការមន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានប្រាប់ថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានអង្គុយលេងជាមួយក្មេង ២ម្នាក់ទៀត ហើយពេលនោះជនសង្ស័យ បានដើរទៅលេងជាមួយជនរងគ្រោះដែរ ហើយក៏ជនសង្ស័យយកដៃស្ទាវអង្អែល ជើងក្មេងស្រីរងគ្រោះរហូតមានអារម្មណ៍។

ដោយតណ្ហាឡើងជនសង្ស័យក៏អូសដៃក្មេងស្រីរងគ្រោះ ចូលបន្ទប់ទឹកផ្ទះកន្លែងលក់ដូរពីកន្លែងលេងប្រហែល៣០ម៉ែត្រ ហើយក៏ចូលបន្ទប់យកដៃខ្ទប់មាត់ក្មេងស្រីរងគ្រោះ សម្រាតសំពុតក្មេងស្រី ហើយក៏រំលោភក្មេងស្រីរងគ្រោះបានសំរេច។

ក្រោយពេលរំលោភរួចហើយ ជនសង្ស័យបានដេញក្មេងស្រីរងគ្រោះ ចេញពីបន្ទប់ទឹកវិញ ចំណែកជនសង្ស័យក៏រត់ឡើង ទៅផ្ទះដែលយាមឲ្យគេវិញ រហូតទាល់តែ ម្ដាយក្មេងស្រីប្ដឹងសមត្ថកិច្ច ចុះឃាត់ខ្លួនយកមក ប៉ុស្តិ៍ សាកសួរនាំរួច ក៏បញ្ជូលទៅអធិការដ្ឋាននគរបាល ខណ្ឌចំការមនដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh