CamNews

ព័ត៌មានជាតិ 

តំបន់អរិយក្សត្រ នឹងប្រែ មុខមាត់ថ្មី ក្រោយសាងសង់ ស្ពានចំនួន ២តភ្ជាប់ រាជធានីភ្នំពេញ

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍន៍អរិយក្សត្រ ដែលជាតំបន់មួយ ត្រូវបានដាក់ បញ្ចូលទៅ ក្នុងប្លង់គោលមេ របស់រាជធា នីភ្នំពេញឱ្យមាន សកម្មភាពរស់រវើក និងរលូនល្អ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរក្រុង និងក្រសួងពាក់ព័ន្ធមួយចំនួន ជាសេនាធិការ បានដាក់ចេញនូវគម្រោង ក្នុងការធ្វើស្ពាន ២ខ្សែ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់តំបន់ ខាងលើ ។

ស្ពាននឹងត្រូវធ្វើមានចំនួនពីរខ្សែ ក្នុងនោះមួយខ្សែ គឺតភ្ជាប់ពីតំបន់ជ្រោយចង្វា ទៅតំបន់ស្វាយជ្រុំ និងមួយទៀតភ្ជាប់ពី តំបន់ក្ដីតាកុយ ។ តាមរយៈស្ពានទាំង ២ខ្សែនោះ រំពឹងថា នឹងជួយកែប្រែមុខមាត់ថ្មី របស់តំបន់អរិយក្សត្រ ឲ្យមានការអភិវឌ្ឍន៍ ឈានឡើង ។

ស្ពានទាំង ២នោះ ត្រូវបានគេរំពឹងថា នឹងអាចជួយឱ្យមាន ការអភិវឌ្ឍន៍ នៅក្នុងតំបន់នោះ កាន់តែមានលក្ខណៈងាយស្រួល ពីព្រោះថាស្ពាន មិនត្រឹមតែជាមធ្យោបាយ អាចជួយសម្រួល ឱ្យមានការធ្វើដំណើរ បានឆាប់រហ័សប៉ុណ្ណោះទេ តែនៅអាចនាំយក ទៅជាមួយនូវអ្នកវិនិយោគធំៗ ឱ្យទៅកាន់ តំបន់នោះផងដែរ ។

លោកឧកញ៉ាចេង ខេងប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ កម្ពុជាបានមានប្រ សាសន៍ថា ការដាក់ចេញនូវគម្រោង ស្ដីពីការសាងសង់ ស្ពានដើម្បីតភ្ជាប់ រវាងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់តំបន់អរិយក្សត្រ គឺជាជំហានចាប់ផ្ដើម សម្រាប់ការឈានឆ្ពោះ ទៅរកការបង្កើត ទីក្រុងរណប ថ្មីនៅទីនោះ ។

លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ បន្ដទៀតថា “ខ្ញុំគិតថា បើស្ពានទាំងពីរ ត្រូវបានសង់ហើយ ការអភិវឌ្ឍន៍ នៅតំបន់ថ្មីនេះ មានរចនាបថល្អ នោះមនុស្ស នឹងទៅរស់នៅទីនោះ ច្រើនជាមិនខានព្រោះថា ទីនោះនឹងរាជធានីភ្នំពេញ នៅកៀកកិតជិតគ្នាបង្កើយ ។ ខ្ញុំគិតថាទីក្រុង ដែលកើតនៅក្នុង យុគសម័យទំនើប ប្រាកដណាស់ នឹងមានលក្ខណៈទាក់ទាញខ្លាំង ព្រោះថាអ្នកធ្វើនឹងធ្វើល្អ លើសពីអ្វីដែលយើង កំពុងមាន និង ឃើញនាពេលបច្ចុប្បន្ន” ។

កាលពីខែកញ្ញាឆ្នាំ២០១៤កន្លងទៅ សាលារាជធានីភ្នំពេញ បានឯកភាពលើសំណើរ របស់ក្រសួងម ហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដាក់បញ្ចូល តំបន់អរិយក្សត្រ ទៅក្នុងប្លង់គោល មេសម្រាប់រាជធានីភ្នំពេញ នាឆ្នាំ២០២០ ដើម្បីរក្សាអត្ដសញ្ញាណ ទីក្រុងភ្នំពេញជាទី ក្រុងចតុមុខ លើក កម្ពស់តំបន់ប្រវត្ដិសាស្ដ្រ និងការកំណត់តំបន់ កសិកម្មជាយក្រុង ។

សូមបញ្ជាក់ថា អរិយក្សត្រ គឺជាតំបន់មួយ ដែលមានទីតាំងស្ថិត នៅជាប់ដងទន្លេមេគង្គ ជិតកន្លែងប្រសព្វគ្នា នៃទន្លេចតុមុខ ភាគខាងកើតទល់មុខចំ ជាមួយនឹងរាជធានីភ្នំពេញ ។ បច្ចុប្បន្ន តំបន់នេះក្រៅពីមាន វិសាលភាពដី ធំទូលាយ នៅមានទេសភាពដ៏ស្រស់ស្អាត និងខ្យល់អាកាសត្រជាក់ ប្រកបដោយផាសុកភាព ទៀតផង ។

ផ្អែកតាមគម្រោង ដែលគេបានរំពឹងទុក តំបន់អរិយក្សត្រនឹង ត្រូវគេរៀបចំអភិវឌ្ឍ ជាតំបន់លំនៅ ដ្ឋាន តំបន់វប្បធម៌ប្រវត្ដិសាស្ដ្រ តំបន់ពាណិជ្ជកម្ម ផ្សារទំនើប និងកន្លែងសម្រាប់ ធ្វើទេសចរណ៍ផងដែរ ដែ លជាផ្នែកមួយរបស់ រាជធានីភ្នំពេញ ពីព្រោះថាតំបន់នេះ ស្ថិតនៅជាប់នឹងដងទន្លេមេគង្គ ដែលជាវាលទំនាប មួយសម្បូរ ទៅដោយទេសភាព ដ៏ល្អប្រណិតគួរឱ្យចង់គយគន់ និងរស់នៅរបស់មនុស្ស គ្រប់ជាតិសាសន៍ និង គ្រប់ពណ៌សម្បុរ ។

លោក អ៊ឹម ឈុនលឹមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន មានប្រសាសន៍ថា ការដាក់បញ្ចូលតំបន់ អរិយក្សត្រ ទៅក្នុងប្លង់មេរបស់ក្រុង គឺជាការបង្ហាញនូវប្លង់គោល ខ្នាតធំមួយសម្រាប់ រាជធានីភ្នំពេញ នាពេលអនាគតហើយ ថានៅពេលដ៏ខ្លីខាងមុខ ក្រសួងនឹងធ្វើផែនការស្ដីពី ការប្រើប្រាស់ដីលំអិត នៅតាមបណ្ដាខណ្ឌ និសង្កាត់បន្ថែមទៀត ដើម្បីឱ្យគម្រោង អាចអនុវត្ដបានប្រកប ដោយប្រសិទ្ធភាពខ្ពស់ ។

លោក អ៊ឹម ឈុនលឹមបានគូស បញ្ជាក់ថា “ការកំណត់នូវប្លង់គោលនេះ គឺសំខាន់បំផុតសម្រាប់ ជួយរៀបចំហេដ្ឋា រចនាសម្ព័ន្ធធំៗ និងកំណត់ចក្ខុវិស័យ អភិវឌ្ឍន៍ ឆ្នាំ២០១៥ ដល់ឆ្នាំ២០៣៥ ។ យើងនឹងប្រជុំ កែប្រែឡើងវិញ រាល់៥ឆ្នាំម្ដងជាមួយនឹងប្លង់នេះ ដើម្បីដោះស្រាយបញ្ហា ដែលជួបប្រទះ” ។

គួររម្លឹកឱ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យករាជធានីភ្នំពេញ ធ្វើជាប៉ូលអភិវឌ្ឍន៍ ស្នូលរបស់ប្រទេស ដោយក្នុងនោះ មានការបម្រុងទុកនូវ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មេចាំបាច់មួយចំនួន ក្នុងកម្រិតរបៀបជាទីក្រុងធំ ប្រកបដោយគុណភាព អន្ដរជាតិ ដែលមានលក្ខណៈភូមិសា ស្ដ្រធំទូលាយ មានទេសភាពស្រស់ស្អាត និងមានភាពទាក់ទាញបំផុត ៕



ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP