ភ្នំពេញ៖ ក្រោយពីបញ្ចប់កិច្ចពិភាក្សារួមគ្នា រវាងប្រទេសកម្ពុជា-វៀតណាម លើបញ្ហាព្រំដែន ដែលកំពុងឡើងកំដៅជាខ្លាំង នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥នេះ ភាគីទាំងពីរបានសម្រេច ចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការស្វែងរកដំណើរដំណោះស្រាយ។
បន្ទាប់ពីចុះកិច្ចព្រមព្រៀងហើយ លោក ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ចម្រុះព្រំដែនកម្ពុជា ព្រមទាំងភាគីវៀតណាម នឹងរៀបចំសន្និសីទកាសែតរួមគ្នា។
ខណៈនេះ អ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នកំពុងរងចាំយ៉ាងត្រៀមត្រានៅខាងក្រៅបន្ទប់ប្រជុំ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល