CamNews

កំសាន្ត 

ទឹកចិត្តអ្នកម្ដាយធំជាងមេឃ! ហេតុតែបារម្ភពីកូនប្រុស Pat Napapa សុខចិត្តធ្វើរឿងបែបនេះ!

ថៃ៖ ក្រោយពីស្នេហា ប្រេះឆារួចមក អ្នកនាង Pat Napapa ដែលជាតារាសម្ដែង និងពិធីការិនី ដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ ត្រូវបានប្រិយមិត្តរាល់គ្នាចាប់អារម្មណ៍ពីភាពរឹងមាំ ក្នុងការដើរតួជាអ្នកម្ដាយ មើលថែទាំកូនប្រុសតែម្នាក់ឯង។



នាងបំពេញតួនាទីជាម្ដាយ មើលថែ Racing ដែលជាកូនប្រុសសំណព្វចិត្តតែមួយ  បានយ៉ាងល្អ។ នាងតែងតែបង្ហោះរូបភាព សកម្មភាពជាមួយនឹងកូននាង មិនថាការងារសិល្បៈ ទៅទីណា ក៏មានវត្តមានរបស់កូនប្រុសជាប់ជានិច្ច។



ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកម្ដាយកូនមួយរូបនេះ បានធ្វើឲ្យហ្វេនៗមានអារម្មណ៍ក្ដុកក្ដួល និងកោតសរសើរពីទឹកចិត្តដ៏ប្រពៃរបស់នាងគ្រប់គ្នា ស្របពេលដែលជាថ្ងៃដែល Racing បានចូលរៀនថ្ងៃដំបូង។



ហេតុតែទឹកចិត្តស្រលាញ់ និងបារម្ភចំពោះកូនប្រុសតែមួយ សូម្បីតែឃ្លាតឆ្ងាយមួយនាទីក៏មិនបាន ព្រោះខ្លាចក្រែងមានគេធ្វើបាប ប៉ះពាល់ និងមិនទាន់ស៊ាំនឹងបរិយាកាសសាលារៀនថ្ងៃដំបូង ។ គេបានឃើញវត្តមានរបស់ Pat Napapa ឈររង់ចាំលួចមើលកូនប្រុសពីមាត់ទ្វារ ក្នុងទឹកមុខព្រួយបារម្ភពីកូនប្រុសតែមួយយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ដល់នាង និងឲ្យកំលាំងចិត្តដល់នាង និងកោតសរសើរពីភាពរឹងមាំរបស់នាងគ្រប់គ្នា ៕  



 

អត្ថបទ៖ ចំរើន