ភ្នំពេញ ៖ កម្លាំងនគរបាលអគ្គ នាយកដ្ឋាន អន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ បានបន្ដចុះ ឆែកឆេរលិខិត ស្នាមផ្សេងៗនិងឃាត់ខ្លួនជន ជាតិវៀតណាម មានស្រីមានប្រុស ដែលរស់ នៅគ្មានច្បាប់ទម្លាប់ ក្នុងរាជធានីភ្នំពេញ។
យុទ្ធនាការលុបបំបាត់ ការរស់នៅខុសច្បាប់ របស់ជនបរទេស ជាពិសេសជនជាតិវៀត ណាមខាងលើនេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ខារ៉ាអូខេវៀតណាម ផ្ទះលេខ ១០៧ ផ្លូវ លេខ១១០ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ដោយយុទ្ធនាការនេះ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនជន ជាតិវៀតណាម ១២នាក់ ក្នុង នោះស្រីក្មេងៗ៧នាក់ ។
ក្រោយការឃាត់ខ្លួននិងត្រួតពិនិត្យមើល ឯកសារដែលពាក់ព័ន្ធរួចមក ឃើញថា មាន ជនជាតិវៀត ណាមចំនួន៩នាក់ ដែលមាន ឯកសារត្រឹមត្រូវ ក្នុងនោះស្រីម្នាក់ដែលពួក គេអាចបន្ដការស្នាក់នៅ ខណៈដែលអ្នកអត់ មានលិខិតស្នាម ត្រូវបញ្ជូនទៅបន្ដការសួរនាំ នៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីរៀប ចំ ឯកសារបណ្ដេញចេញពីប្រទេសកម្ពុជា ។
តាមមន្ដ្រីនគរបាលអគ្គនាយកដ្ឋានអន្ដោ ប្រវេសន៍បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៥ ជនជាតិវៀតណាមចំនួន ១០នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីពេល កន្លងទៅ នៅក្នុងរាជធានីភ្នំពេញ ត្រូវបាន បញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ តាម ច្រកអន្ដរជាតិបាវិត ។
តាមមន្ដ្រីនគរបាលដដែលនេះ យុទ្ធនាការ ចុះឆែកឆេរនិងត្រួតពិនិត្យលិខិតស្នាមរបស់ ជនជាតិវៀត ណាម និងជនបរទេសបន្ដទៀត តាមការណែនាំរបស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋា ភិបាល មិនឱ្យមានការរស់នៅ គ្មានច្បាប់ ទម្លាប់នោះទេ ។
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ កម្លាំង នគរបាលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក៏បានចុះទៅធ្វើការ ឆែក ឆេរនិងត្រួតពិនិត្យលិខិតស្នាមផ្សេងៗរបស់កម្មករបរទេសភាគ ច្រើនជាជនជាតិចិន នៅអគារកំពុង សាង សង់ មួយ ក្រោយស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយរងឃើញកម្មករបរទេស ជាង១០០នាក់ ។