ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានប្រកាសថា ខ្លួននឹងដាក់ឱ្យប្រជាពលរដ្ឋ ធ្វើចរាចរតាមផ្លូវ ក្រោមដី នៃស្តុបសាលាតិចណូ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ ដើម្បីបញ្ជៀស ការកកស្ទះចរាចរណ៍ ។
តាមសេចក្តីប្រកាស របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដានេះ បានឱ្យដឹងថា ផ្លូវក្រោមដី នេះ ត្រូវបានសាងសង់ រួចរាល់១០០%ហើយ កាលពីថ្ងៃទី២០ ខែកក្កដា ប៉ុន្តែសម្រាប់ ស្ពានអាកាស តិចណូវិញ ទើបនឹងសាងសង់បាន៦១%ប៉ុណ្ណោះ ។ ប៉ុន្តែទោះជាយ៉ាងណា ការដាក់ឱ្យចរាចរ នៅផ្លូវ ក្រោមដីស្តុបតិចណូនេះ គឺសម្រាប់ឱ្យប្រជាពលរដ្ឋ ធ្វើចរាចរឯកទិស ដោយចេញពីវិថីមហាសេនាប្រមុខ គីម អ៉ីលស៊ុង បត់ឆ្វេងទៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ។
សូមជំរាបថា ស្ពានអាកាសតិចណូ ត្រូវបានបើកសម្ពោធការដ្ឋានសាងសង់ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ដោយក្រុមហ៊ុន OCIC ដោយក្នុងនោះ មាន ស្ពានអាកាសផង និង ផ្លូវក្រោមដីផង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល