CamNews

តារា 

Top 4 តារាម៉ូដែលដ៏ស្រស់ស្អាតនិងមានមន្តស្នេហ៍

ដោយមានរូបសម្ផស្សដ៏ស្រស់ បានធ្វើអោយបុរសទាំងឡាយមិនអាចចោលនេត្រាទាំង
ទ្វេររំលងបាន ជាពិសេសលើម្ចាស់ក្រុមហ៊ុនផលិតផលល្បីៗទាំងឡាយ ។

Lena Fujii
Lena គឺជាតារាម៉ូដែលដ៏ស្រស់ស្អាតម្នាក់ក្នុងចំនោមតារាទាំងឡាយរបស់ ជប៉ុន នាងកើត
នៅឆ្នាំ 1984 និងជាកូនកាត់ពីរសាសន៍​ ជប៉ុននិងអាមេរិច ។ នាងតែងតែបានបង្ហាញមុខ
ជាញឹកញាប់នៅលើទំព័រទស្សនាវដ្តីម៉ូដសំលៀកបំពាក់ធំៗទាំងឡាយរបស់ ជប៉ុន ។







D�bora Lyra

រូបថតទាំងនេះគឺថតនៅពេលនាងមានអាយុ 14ឆ្នាំ ។ នាងជាអតីតបវរកញ្ញារបស់ប្រទេស
ប្រេស៊ីល ឆ្នាំ 2010 ។ ជាមួយរូបសម្ផស្សដ៏ស្រស់ស្អាតរបស់នាងបានធ្វើអោយមានការ
រំជើបរំជួលជាញឹកញាប់មកហើយនៅលើ ទំព័រ Internet ។ នាងបានប្រឡូកជាតារាម៉ូដែល
ចាប់តាំងពីនាងអាយុ 8ឆ្នាំ និងទទួលបានជោគជ័យនៅពេលដែលក្លាយជាបវរកញ្ញារបស់
ប្រទេស ប្រេស៊ីល ។









ឆ្នាំ 2009 D�bora ទទួលបានដំណែងទីមួយនៅក្នុងការប្រកួត Top model លើពិភពលោក។
ឆ្នាំ 2010 នាងបានទទួលជ័យលាភីជាបវរកញ្ញារបស់ប្រទេស ប្រស៊ីល ។ បច្ចុប្បន្ននាងមាន
អាយុ 21 ឆ្នាំហើយ ។




Rina Carolina
បច្ចុប្បន្ននាងមានអាយុ 14 ឆ្នាំ នាងក៏ជាកូនកាត់ពីរសាសន៍ដែរ គឺ អ៊ីតាលី និង ជប៉ុន ។ ជា
មួយសំរស់ដ៏ស្រស់ស្អាតរបស់នាង បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ
ម្ចាស់ពាណិជ្ជកម្មល្បីៗជាច្រើនក្នុប្រទេសជប៉ុន ។ នាងឧស្សាហ៍បង្ហាញមុខនៅលើទំព័រ
ទស្សនាវដ្តីម៉ូដសំលៀកបំពាក់ ផលិតផលសំអាងការ និងផលិតផលជាច្រើនទៀត ។







Mackenzie Foy
ជាតារាមានវ័យក្មេងបំផុតក្នុង Top នេះ ។ នាងកើតនៅឆ្នាំ 2000 តែទទួលបានភាពចំនាស់
ក្នុងការងារចំនួន 7ឆ្នាំ មកហើយ ។ នាងចាប់ផ្តើមធ្វើការផ្សព្វផ្សាយអោយមា្ចស់ផ្លាកយីហោ
ឈ្មោះ Garnet Hill ,Polo Ralph Lauren និង Guess Kids តាំងពីនាងមានអាយុ 4ឆ្នាំមកម្លេះ ។
បច្ចុប្បន្ននាងក៏ជាតារាម៉ូដែលរបស់ក្រុមហ៊ុនមួយចំនួនដូចជា Rubbermaid, Jones Apparel
Group, The Walt Disney Company, Mattel, Target Corporation, Talbots, Guess and Gap
ផងដែរ ។

Mackenzie Foy កាន់តែទទួលបានចំណាប់អារម្មណ៍កាន់តែខ្លាំងនៅពេលដែលនាងដើរតួ
ជាកុមារី Renesmee Cullen ជាកូនរបស់ Edward និង Bella នៅក្នុងរឿង "The Twilight Saga: Breaking Dawn" ៕


Mackenzie Foy និង Kristen Stewart





(ប្រភពពី PLXH)
ដោយ៖ រដ្ឋា

Tags: