បើតាមការឲ្យដឹងពីមន្ត្រីសាលាខេត្តសៀមរាប ថា នៅឆ្នាំនេះ នឹងប្រារព្ធនៅ១៤, ១៥កើត ខែកត្តិក ឆ្នាំ មមីឆស័ក ព.ស២៥៥៨ ត្រូវនឹងថ្ងៃទី៥ ទី៦ វិច្ឆិកា ឆ្នាំ២០១៤ ដែលមានការចូលរួមពី ៣៥ទូក ។ រយៈពេល ២ថ្ងៃនេះ គឺមានកម្មវិធីអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ការសម្ដែងសិល្បៈ របាំប្រពៃណី អុជកាំជ្រួច និងការលក់ដូរផ្សេងៗផងដែរ ។ ហើយពិធីនេះ នឹងរៀបចំនៅតាមតាមដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ។
មកដល់ពេលនេះ ខាងអាជ្ញាធរ មន្ទីរ អង្គភាព និងវិស័យឯកជនដែលពាក់ព័ន្ធ បានរៀបចំរួចរាល់ហើយ សម្រាប់ចូលរួមអបអរពិធីនេះ ដែលការរៀបចំនោះ រួមមាន ការការពារ ធានាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការសម្អាតអនាម័យដាក់ភ្លើងបំភ្លឺ និងលម្អក្រុង ផងដែរ ។
បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំ អបអរសាទរ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ដែលជាវប្បធម៌ប្រពៃណីជាតិខ្មែរ តាំងពីបុរាណមកនេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ នូវវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាវិស័យទេសចរណ៍ជា "មាសបៃតង" ។
ហើយវិស័យនេះកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនោះ និងដើម្បីទទួលបាននូវភាពជោគជ័យ សម្រាប់ទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ បន្ថែមទៀតនោះ ឲ្យមកទស្សនាកម្ពុជា និងខេត្តសៀមរាប ផងដែរ ។
ខាងក្រោមនេះ ជាទិដ្ឋភាពនៃការត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូក នៅខេត្តសៀមរាប៖
ផ្ដល់សិទ្ធិដោយ៖ looking todday











